ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូពេលយប់ដួល រថយន្តធំមកពីក្រោយកិនពីលើស្លាប់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់បានស្លាប់ម្នាក់បានស្លាប់ ក្រោយពីជិះម៉ូតូដួលខ្លួនឯង ហើយចៃដន្យរថយន្តធំមកពីក្រោយកិនពីលើ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១២១ និងលេខ១២២ ត្រង់ចំណុចភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ច បានអោយដឹងថា ជនរងគ្រោះមាន ឈ្មោះ ហាច បូរី ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅក្នុងភូមិជន្លង់មាន ឃុំស្នាមព្រះ ឃុំស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ស្នាក់នៅឃុំផ្សារ ស្រុកបរិបូរណ៍ មានមុខរបរជាជាងជួសជុលម៉ូតូ ។

សមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូក្នុងទិសដៅ លិចទៅ កើត នៅពេលមកដល់ចំណុចកើតហេតុ បានរអិលម៉ូតូដួល ស្រាប់ពេលនោះ រថយន្តដែលបើកក្នុងទិសដៅស្រប គ្នានៅពីក្រោយ ក៏បើកកិនពីលើជនរងគ្រោះតែម្តង បណ្តាលអោយជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុ សពជនរងគ្រោះត្រូវបានបងប្អូនដឹកយកទៅធ្វើបុណ្យនៅស្រុកកំណើត ចំណែករថយន្តដែលកិនជនរងគ្រោះត្រូវបានបើកមកទុកចោលនៅស្រុករលាប្អៀរ រត់គេចខ្លួនបាត់ ។ មធ្យោបាយបង្កត្រូវបានយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីអនុវត្តទៅតាមនីតិវិធី ៕ ចន្ថា

ba (3)

ba (2)


ចែករំលែក៖