ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋមានការកកស្ទះនៅច្រករបៀងអូរបីជាន់ គ្រាដែលសមត្ថកិច្ចថៃបិទច្រករបៀងចំនួន៥

ចែករំលែក៖

ប៉ោយប៉ែតៈ ប្រជាពលរដ្ឋជាច្រើននាក់ ដែលធ្វើដំណើរតាមរថយន្ត ឬគោយន្តមកពីបណ្ដាភូមិនានា ក្នុងខេត្តបន្ទាយមានជ័យ មានការកកស្ទះ តាំងពីព្រឹករហួតដល់ល្ងចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ នៅច្រករបៀងអូរបីជាន់ ឋិតក្នុងភូមិឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

ប្រភពពីប្រជាពលរដ្ឋបាននិយាយថាៈ ពួកគាត់មកពីបណ្ដាភូមិផ្សេងៗ ដើម្បីចូលទៅក្នុងផ្សារ(តាឡាត់ថៃ) ដែលនៅជាប់ព្រំដែនកម្ពុជា ថៃ ឈមនឹងស្រុ កអូរជ្រៅដើម្បីទិញទំនិញគ្រប់ប្រភេទមកប្រើប្រាស់ក្នុងគ្រួសារ រាល់ថ្ងៃសុខ ដែលភាគីថៃបើកឲ្យពលរដ្ឋខ្មែរចូលទៅផ្សាររបស់មួយសប្ដាហ៍ម្ដង ។

ពួកគាត់និយាយថា ហើយការចូលទៅទិញទំនិញ និងរបស់ប្រើប្រាស់ក្នុងប្រទេសថៃមានការធូរថ្លៃ ទើបពួកគាត់នាំគ្នាចួលទៅទិញ ។ លុះព្រឹកថ្ងៃកើតហេតុនេះ សមត្ថកិច្ចកម្ពុជានៅប្រចាំទីនោះ បានជូនដំណឹងដល់ពួកគាត់ថា ខាងភាគីថៃបានទាញទ្វាររបងចាក់សោនៅតាមច្រករបៀង មិនអនុញ្ញាតឲ្យពួកគាត់ចូលដើម្បីទិញទំនិញពីផ្សារថៃមកប្រើប្រាស់ក្នុងគ្រួសារឡើយ ដោយអះអាងថា សមត្ថកិច្ចថៃបិតច្រករបៀងដើម្បីធ្វើបុណ្យ។

បើតាមប្រភពពីទាហានប្រចាំច្រករបៀងអូរបីជាន់បានប្រាប់ថា ខាងភាគីថៃគេបានបិទរយៈពេលបីថ្ងៃមកហើយ មិនអនុញ្ញាតបើកឲ្យពលរដ្ឋខ្មែរយើងចេញ ចូលនោះទេ ហើយសមត្ថកិច្ចថៃនៅជាប់ព្រំដែននិយាយថា គេធ្វើបុណ្យនៅនឹងប្រាសាទស្តក់កក់ ឋិតក្នុងឃុំណងយ៉ាកែវ ស្រុកគោកធ្យូង ខេត្តស្រះកែវ តែការធ្វើបុណ្យខាងភាគីថៃនោះមិនដឹងធ្វើបុណ្យអ្វីនោះទេ ដោយភាគីថៃ គ្រាន់តែជូនដំណឹងមកថា ធ្វើបុណ្យ ។

ប្រភពបញ្ជាក់ថាៈភាគីថៃបិទនោះមានច្រករបៀងចំនួន៥ គឺចាប់ ពីភូមិព្រៃគប់ រហូតដល់តំបន់ប្រាំ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

ជុំវិញរឿងរ៉ាវខាងលើនេះ លោក ឃួន ជឿន មេបញ្ជារការកងការពារព្រំដែន៥១៣ មានប្រសាសន៍តាមទូរសព្ទនៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ថា ខាងគាគីថៃគេទើបតែបិទច្រករបៀងតូច តាមបន្ទាត់ព្រំដែននៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះទេ ដោយមេទាហានខាងភាគីថៃ ចុះធ្វើការតាមភូមិ ឃុំរបស់គេ ។ លោកបញ្ជាក់ថា ជារៀងរាល់ដង់ ឲ្យតែមេទាហានភាគីថៃចុះធ្វើការតាមភូមិ ឃុំរបស់គេ គេតែងតែបិទច្រករបៀង ហើយការបិទច្រករបៀងនេះ វាមិនធ្វើឲ្យប៉ះពាល់ដល់ភាគីកម្ពុជានោះទេ ៕ វណ្ណា

abc (5) abc abc (1) abc (2) abc (3) abc (4)


ចែករំលែក៖