ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តថានៅខេត្តព្រៃវែងមាន ពលរដ្ឋធ្វើចំណាកស្រុកជិត១៧ម៉ឺននាក់

ចែករំលែក៖

ខេត្តព្រៃវែង៖ ខេត្តព្រៃវែងមានប្រជាពលរដ្ឋចំណាកស្រុកសរុបជិត១៧ម៉ឺននាក់ ក្នុងចំណោមប្រជាពលរដ្ឋសរុបជាង១លាននាក់។ ក្នុងនោះចំណាកស្រុកទៅក្រៅ ប្រទេសមានជាង៤ម៉ឺននាក់។ នេះបើយោង តាមការបញ្ជាក់របស់លោក ជា សុមេធី អភិបាលខេត្តព្រៃវែងថ្លែងក្នុងជំនួបសំណេះ សំណាលក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ រាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី១០ ខែ កុម្ភៈ ឆ្នាំ២០១៧ ។

លោក ជា សុមេធី ក៏បានឲ្យដឹងទៀតថា ក្នុងខេត្តព្រៃវែងមានប្រជាពលរដ្ឋមាន អាយុចាប់ពី១៨ឆ្នាំឡើងមានជិត៧៨ម៉ឺននាក់ ហើយប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតមានជាង៦២ម៉ឺននាក់ ស្មើនឹងជាង៧៩ភាគរយ ។

សម្រាប់ការងារបង្កបង្កើនផលស្រូវ ប្រាំងវិញអនុវត្តបានទំហំ៧៧.៦៩៨ហិកតា ស្មើនឹង១០៣,០៦ភាគរយនៃផែនការ ៧៥.០០០ហិកតា និងស្រូវវស្សាអនុវត្ត បាន២៧០.១១១ហិកតាស្មើនឹង១០៧,៣២ ភាគរយនៃផែនការចំនួន២៥០.០០០ ហិកតា។ ទទួលបានទិន្នផលជាមធ្យម ៣,០២តោនក្នុងមួយហិកតា។ តុល្យភាព ស្បៀងសម្រាប់ឆ្នាំ២០១៧ក្រោយពីកាត់ចេញទុកហូប ទុកពូជ និងចិញ្ចឹមសត្វនៅសល់សរុបជាង៨៤៣ពាន់តោនស្មើនឹង អង្ករជាង៥៣៩ពាន់តោន ។

ចំពោះការងារសាធារណការ អភិវឌ្ឍន៍ ជនបទ និងធារាសាស្រ្តវិញតាមរយៈការជួយ ឧបត្ថម្ភគាំទ្រពីថ្នាក់ជាតិ ជាពិសេសតាម រយៈអនុសាសន៍ជាបន្តបន្ទាប់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការឆ្លើយតបសំណូម ពរជាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងចាប់ពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៣ ខេត្តទទួលបានគម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន៨០គម្រោង ហើយរហូតមកទល់ បច្ចុប្បន្នអនុវត្តបានចំនួន៣៣គម្រោង និងកំពុងបន្តអនុវត្តមួយចំនួន។ សមិទ្ធផលទាំងនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ផលិតភាពលើវិស័យកសិកម្ម ការដាំដុះ ការជញ្ជូន បម្រើដល់តម្រូវ ការ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ៕ ហេង សូរិយា

acr


ចែករំលែក៖