ព័ត៌មានទាន់ហេតុការណ៍៖

អ្នកបើកគោយន្តដឹកកូនត្លុងម្នាក់ត្រូវបាញ់ស្លាប់ព្រោះមិនបង់លុយឲ្យក្រុមកុងត្រូល

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋប្រកបរបរ ដឹកកូនត្លុងលក់ត្រូវបានគេបាញ់សម្លាប់ ដោយសង្ស័យមិនបង់លុយឲ្យក្រុមមន្រ្តីដាក់ កុងត្រូលជជុះដើម្បីជំរិតទារលុយពីរថយន្ត និងគោយន្តប្រជាពលរដ្ឋ។ ករណីបាញ់ សម្លាប់ប្រជាពលរដ្ឋប្រកបរបរដឹកកូន ដើមត្លុងនេះបានកើតឡើងនៅវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ ២០១៧ នៅចំណុចផ្លូវឆ្លងកាត់ក្រុមហ៊ុន HLH ដាំពោត និងអំពៅ ខាងលិចស្ពានដែក ស្ថិតក្នុងឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្ត កំពង់ស្ពឺ។

ប្រភពនៅកន្លែងកើតហេតុគេបានឲ្យ ដឹងថា ជនរងគ្រោះត្រូវជនមិនស្គាល់មុខ បាញ់សម្លាប់ឈ្មោះ រ៉ន រ៉េត ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិថ្មគប់ ឃុំអម លាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ក្នុងនោះ នៅលើគោយន្តមានអ្នករួមដំណើរម្នាក់ផង ឈ្មោះ ធី ចាន់ណា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិត្បែងប្រជាប់ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ តែមិនរងគ្រោះ ថ្នាក់នៅឡើយ។

តាមប្រភពបានបន្តថាមុន ពេលកើត ហេតុជនរងគ្រោះបានដឹកកូនត្លុងចេញពី អូរត្រាវ ស្ថិតក្នុងឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយមានអ្នកប្រកបរបរ ដឹកកូនត្លុង២-៣គោយន្តបើកមកជាមួយ គ្នា។ លុះមកដល់ចំណុចកើតហេតុមាន មន្រ្តីមួយក្រុមក្នុងនោះគេដឹងថា មានទាំង មន្រ្តីយោធា មន្រ្តីអង្គការសង្គមសុីវិល និង អ្នកកាសែតផងនោះជិះរថយន្តកាមរីស្វិត ១គ្រឿង បានឃាត់គោយន្តជនរងគ្រោះឲ្យ ឈប់បំណងជំរិតទារប្រាក់។

ប្រភពបានបញ្ជាក់ថា នៅពេលនោះជន រងគ្រោះបានឈប់គោយន្ត ហើយបាន ប្រាប់ទៅមនុស្សម្នាក់ឈ្មោះ រ៉េត ក្នុង ចំណោមមនុស្ស២-៣នាក់ដែលដាក់កុង ត្រូលជជុះនោះថា គាត់(ជនរងគ្រោះ) មិនមានលុយឲ្យទេថ្ងៃនេះ ហើយជនរង គ្រោះក៏បើកគោយន្តបន្តដំណើរទៅមុខ ទៀត ស្រាប់តែក្រុមមន្រ្តីដាក់កុងត្រូល ជជុះខាងលើនេះបានបើករថយន្តកាមរី ស្វិត ពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទ ដេញ និងបាញ់សំដៅលើជនរងគ្រោះ រួចក៏ បើករថយន្តហួសបាត់ទៅ ។

បុរសឈ្មោះ ធី ចាន់ណា ដែលរួម ដំណើរជាមួយជនរងគ្រោះនៅលើគោយន្ត បាននិយាយថា ដំបូងគាត់ពុំដឹងថាជនរង គ្រោះត្រូវគ្រាប់កាំភ្លើងទេ តែក្រោយបន្តិច មកនៅពេលឃើញជនរងគ្រោះធ្លាក់ពីគោ យន្ត ទើបដឹងថាជនរងគ្រោះត្រូវគ្រាប់ កាំភ្លើងស្លាប់ ហើយបង្កឲ្យភ្ញាក់ផ្អើលតែ ម្តង។

ករណីបាញ់សម្លាប់ជនរងគ្រោះដែល គេសង្ស័យថាមិនបង់លុយឲ្យក្រុមមន្រ្តី ដាក់កុងត្រូលជជុះនៅចំណុចខាងលើនេះ គឺអ្នកបាញ់មានឈ្មោះ រ៉េត ដែលជិះរថយន្ត កាមរីស្វិត ពាក់ស្លាកលេខ ខេមរៈភូមិន្ទ នោះ។ យ៉ាងណាក៏ដោយករណីនេះសមត្ថ កិច្ចបាននិងកំពុងបន្តតាមចាប់ខ្លួនក្រុម មន្រ្តីដាក់កុងត្រូលជជុះខាងលើនេះដើម្បី សួរនាំថា មានពាក់ព័ន្ធនឹងការបាញ់សម្លាប់ ជនរងគ្រោះដែរឬយ៉ាងណា?

លោក សម សាមួន ស្នងការនគរបាល ខេត្តកំពង់ស្ពឺបានឲ្យដឹងនៅថ្ងៃទី១០ ខែ កុម្ភៈថា បន្ទាប់ពីមានករណីបាញ់សម្លាប់ ជនរងគ្រោះខាងលើនេះ សមត្ថកិច្ចបាន ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន៤នាក់ហើយ តែលោកមិនទាន់ប្រាប់ឲ្យដឹងពីអត្តសញ្ញាណ ជនសង្ស័យទេ ព្រោះសមត្ថកិច្ចនៅតាម ចាប់ខ្លួនជនសង្ស័យផ្សេងទៀត។

លោកបញ្ជាក់ថា ជនសង្ស័យ៤នាក់ត្រូវ បានឃាត់ខ្លួន៣នាក់ជាបុរស និងម្នាក់ជា ស្រ្តី សមត្ថកិច្ចកំពុងបន្តសាកសួរទៅលើ ជនសង្ស័យ៕ សេនាស័ក្តិ

ae

aes (3) aes aes (2) aes (1)


ចែករំលែក៖