ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលនាយកដ្ឋានប្រឆាំងបទល្មើសជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះបង្ក្រាបទីតាំងហាងម៉ាស្សាបុរាណខ្មែរមួយកន្លែង រំដោះបានក្មេង និងនារីរងគ្រោះចំនួន៦នាក់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសជួញដូរមនុស្ស និងការពារអនិតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានដឹកនាំកម្លាំងជាច្រើននាក់ ចុះបង្ក្រាបទីតាំងហាងម៉ាស្សាបុរាណខ្មែរមួយកន្លែង កាលពីវេលាម៉ោង ៣និង១៥នាទី រសៀលថ្ងៃ១០ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចហាងកោសជប់ម៉ាស្សា តាមបែបបុរាណមួយកន្លែង ដែលមានទីតាំងនៅផ្ទះលេខ ៤៧៧DE0 តាមបណ្តោយផ្លូវ៥១៤ ភូមិ១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ការបង្ក្រាបខាងលើនេះដែរមានការសម្របសម្រួលដោយលោក ប៊ុន ថន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញដឹកនាំដោយ លោក នាយការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជន លោកឧត្តមសេនីយ៍ត្រី សំបូរ ម៉ាណ្ណារិទ្ធ អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជន រួមទាំងកម្លាំងមានសមត្ថកិច្ចជាច្រើននាក់ផងដែរ។

ក្នុងនោះដែរ ជាលិទ្ធផល កម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនម្ចាស់ទីតាំងខាងលើ ឈ្មោះ ហេង ស្រីស្រស់ ភេទស្រី អាយុ៣៥ឆ្នាំ ដកហូតបានស្រោមអនាម័យ ប្រើរួចចំនួន៥ មិនទាន់ប្រើចំនួន២ និងសៀវភៅកត់បញ្ជីមួយចំនួន។ និងបានរំដោះជួយសង្គ្រោះដល់ក្មេងចំនួន២នាក់ និងនារីរងគ្រោះចំនួន៤នាក់ ជាបន្តបន្ទាប់ផងដែរ។

បច្ចុប្បន្នជនសង្ស័យជាម្ចាស់ទីតាំងខាងលើ រួមនិងជនរងគ្រោះក្មេងចាស់ទាំង៦នាក់ សរុបទាំងអស់៧នាក់ ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់នាយកដ្ឋានប្រឆាំងបទល្មើសជួញដូរមនុស្ស និងការពារអនិតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនតុលាការចាត់ការតាមផ្លូវច្បាប់៕ ស រស្មី

image1 image2 image3 image4 image5 image6 image7 image8


ចែករំលែក៖