ព័ត៌មានទាន់ហេតុការណ៍៖

របួសយ៉ាងតិច៣នាក់ ក្នុងហេតុការណ៍រថយន្តបុកម៉ូតូនៅក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ គ្រោះថ្នាក់ចរាចរបង្កឡើងដោយរថយន្តនិងម៉ូតូបុកគ្នាពេញទំហឹងបង្កឲ្យអ្នកបើកបរម៉ូតូ០៣នាក់រងរបួសធ្ងន់។

ហេតុការណ៌នេះបានកើតឡើងនៅចំណុចផ្លូវបំបែកវិថី១៩ មិថុនា ចូលមកផ្លូវក្រុមហ៊ុនថៃប៊ុនរ៉ុង ស្ថិតក្នុងភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ វេលាម៉ោង១០ និង១៥នាទីថ្ងៃជិតត្រង់ ថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០១៧។

ប្រភពពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿងបើកទិដៅពីឆ្នេរឯករាជ្យសំដៅទៅផ្លូវឯករាជ្យដោយល្បឿនលឿនគួរសម។ចំណែករថយន្តបើកទិសដៅពីផ្លូវឯករាជ្យបញ្ច្រាសទិសគ្នាដោយល្បឿនលឿនគួរសមដូចគ្នា លុះមកដល់ផ្លូវបំបែករថយន្តបានបត់បុតម៉ូតូពេញមួយទំហឹងចំពេញម៉ូតូបណ្តាលឲ្យក្មេងជិៈម៉ូតូទាំង០៣នាក់ផ្លោងទៅមុខម៉ូតូជិត១០ម៉ែត្របណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។

រថយន្តបង្កមានម៉ាក TOYOTA KARY ពាក់ស្លាកលេខភ្នំពេញ 2 AL-9857 បើបរដោយបុរសម្នាក់ឈ្មោះ សយ ទាន អាយុ៣២ឆ្នាំ មានទីលំនៅសង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ បើកបររថយន្តឲ្យក្រុមហ៊ុនចិន។

ដោយឡែកម៉ូតូម៉ាន C125 ពណ៌ខ្មៅ គ្មានស្លាកលេខ អ្នកបើកបរនិងអ្នករួមដំណើរមានគ្នា០៣នាក់ដែល ទី១-ឈ្មោះ សំរិត វិសុទ្ធ ប្រុស អាយុ១៧ឆ្នាំ ជាសិស្ស , ទី២-ឈ្មោះ ជ័យ វ៉ាន់ជីង ប្រុស អាយុ១៧ឆ្នាំ ជាសិស្ស ទាំពីរនាក់រងរបួសបាក់ជើងឆ្វេង រស់នៅសង្កាត់២ ក្រុង-ខេត្តព្រះសីហនុ និងទី៣-ឈ្មោះ អេង ចំរើន ប្រុស អាយុ១៨ឆ្នាំរងរបួសធ្ងន់មានទីលំនៅសង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។

ជនរងគ្រោះទាំង៣នាក់ក្រោយកើតហេតុត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យឯកជនជួយសង្គ្រោះ ចំណែកបុរស់បើករថយន្តបង្កត្រូវបានប៉ុស្តិ៍នគរបាលសង្កាត់៣ឃាត់ខ្លួនបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តចាត់កាបន្ត។រីឯវត្ថុតាងម៉ូតូនិងរថយន្តត្រូវបាននគរបាលចរាចរយកទៅរក្សាទុកនៅការិយាល័យចរាចរង់ចាំការដោះតាមផ្លូវច្បាប់៕ ឆ្លាម សមុទ្រ

ab (1) ab (2) ab (3) ab (4) ab (5) ab (6)


ចែករំលែក៖