ព័ត៌មានទាន់ហេតុការណ៍៖

ពេជ្រ ចរណៃវិលវិញជាមួយស្នាដៃ៤រឿង

ចែករំលែក៖

 

ភ្នំពេញ៖ បាត់មុខមួយរយៈពេល២ឆ្នាំតារាសម្តែងស្រីសម្រស់ស្រស់សោភា កញ្ញា ពេជ្រ ចរណៃបានបង្ហាញវត្តមានដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងកម្មវិធីសិល្បៈនានា។ នាងបានត្រៀមបង្ហាញសមត្ថភាពជាថ្មីក្នុងការសម្តែងខ្សែភាពយន្តមិនតិចជាង៤រឿងនោះទេដែលសុទ្ធក្នុងតំណែងសំខាន់ៗទាំងអស់។

កាលពីប៉ុន្មានឆ្នាំមុនកញ្ញា ពេជ្រ ចរណៃធ្លាប់ទទួលបានការសម្តែងក្នុងតំណែងតួអង្គសំខាន់ៗជាច្រើន ប៉ុន្តែដោយសារតែមមាញឹកនឹងមុខជំនួញរបស់ក្រុមគ្រួសារទើបនាងត្រូវពន្យាពេលទទួលកិច្ចការងារសិល្បៈមួយរយៈធំ។ នាងថាក្រោយផ្អាកការងារសិល្បៈនាងពិតជាស្តាយខណៈដែលផលិតករជាច្រើនព្យាយាទាក់ទងនាងឲ្យចូលរួមសម្តែង ។ នាងបន្តថា ពេលនេះការងារមុខជំនួញអាចមានអ្នកជំនួសដៃជើងបានច្រើនទើបនឹងអាចមានពេលគ្រប់គ្រាន់ដើម្បីចូលសម្តែងរឿងជាថ្មី។ តារាស្រីរូនេះបញ្ជាក់ថានាងត្រៀមនឹងធ្វើឲ្យទស្សនិកជនបានស្គាល់ និងភ្ញាក់ផ្អើលជាថ្មីក្នុងខ្សែភាពយន្ត៤រឿងបន្តបនញទាប់គ្នាក្នុងពេលដ៏ខ្លីខាងមុខនេះ។

នាងថា បច្ចុប្បន្ននាងកំពុងសម្តែងភាពយន្តភាគ និងខ្នាតធំចំនួន៤រឿងគឺទី១គឺរឿង«ទឹកភ្នែកកក»របស់អ្នកនិពន្ធអ្នកនាងប៊ុនចាន់និមល រឿងទី២គឺរឿង«បញ្ចប់ស្នេហ៍ត្រឹមអូន!»របស់លោកសុវណ្ណមករានិងរឿង២ទៀតដែលខាងផលិតករស្នើមិនទាន់ឲ្យបញ្ជាក់ចំណងជើង។ នាងថាក្នុងខ្សែភាពយន្តនេះសុទ្ធតែជាតំណែងតួអង្គសំខាន់ដែលអាចធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍នាងកាន់តែខ្លាំងសារឡើងវិញក្រោយពីបាត់មុខមួយរយៈពេល។ ក្រៅពីការងារសម្តែងនាងក៏នឹងបង្ហាញវត្តមានក្នុងការងារសិល្បៈមួយចំនួនទៀតក្នុងពេលដ៏ខ្លីខាងមុខនេះគឺការដើរបង្ហាញម៉ូត និងជាពិធីការិនីវិញផងដែរ។

គួរបញ្ជាក់ដែរថាតារាសម្តែងពេជ្រចរណៃធ្លាប់ចូលរួមសម្តែងក្នុងខ្សែភាពយន្តជាច្រើនដូចជាករឿង«ចៅស្រទបចេក»រឿង«ស្រមោលស្នេហ៍អតីត»រឿង«កូនឥតខានស្លា»រឿង«ព្រាយចិញ្ចឹមកូន»រឿង«នេះឬឪពុក»រឿង«វិញ្ញាស្នេហ៍បាតបឹងកំពីងពួយ»និងរឿងជាច្រើនទៀតដោយតំណែងក្នុងរឿងសុទ្ធតែជាតួលេចធ្លោនិងមានរឿងខ្លះជាតួឯក៕ វឌ្ឍនា

aa abc (1) abc (2) abc (3) abc (4) abc (5) abc (6)


ចែករំលែក៖