ភ្នំពេញ៖ បុរសម្នាក់ដែលខ្លួនមិនសូវជាស្ទាត់ជំនាញផងនោះ បានបើករ៉ឺម៉កកង់បីក្រឡាប់បណ្តាលឱ្យរងរបួសធ្ងន់ ហើយត្រូវបានស្លាប់បន្ទាប់ពីដឹកដល់មន្ទីលោកសង្ឃ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង១១ថ្ងៃត្រង់ ថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០១៧ស្ថិតក្នុងភូមិទួលត្បាល់ឃុំព្រៃព្នៅស្រុកពារាំងខេត្តព្រៃវែង។
យុវជនរងគ្រោះថ្នាក់ចរាចរណ៍ខាងលើ ឈ្មោះ ធាន ភេទប្រុសអាយុ២៩ឆ្នាំដោយមិនទាន់ស្គាល់អត្តសញ្ញាណ គ្រាន់តែត្រូវបានគេហៅថាធាន មានមុខរបរជាកម្មករល្បែងកំសាន្តមានសេះហោះនិងម៉ូតូហោះជាដើម។
ប្រភពព័ត៌មានពីលោក ទៀង តូ អាយុ៥១ឆ្នាំ មុខរបរម្ចាស់ល្បែងកំសាន្តមានសេះហោះ និងម៉ូតូហោះជាដើមបានឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានប្រើអោយតៃកុងកង់បីម្នាក់ជាអ្នកបើករ៉ឺម៉កកង់បី ដឹកម៉ាសុីនពីភ្នំពេញទៅស្រុកកំចាយមារ ខេត្តព្រៃវែង ហើយឱ្យជនរងគ្រោះរួមដំណើរទៅជាមួយផង គ្រាន់បានជួយកល់កំណល់ពេលរ៉ឺម៉កឡើងស្ពាន។
ប្រភពដដែលបន្តថា ខណៈបើកដល់កណ្តាលផ្លូវម្ចាស់កង់បីបានឈប់ចុះបទជើងតូចពេលនោះជនរងគ្រោះក៏ស្ទោះឡើងទៅបើកវិញម្តងទោះបីតៃកុងហាមមិនឱ្យបើកព្រោះជនរងគ្រោះមិនចេះបើកតែជនរងគ្រោះនៅតែជំនះបើក ។ លុះបើក ប្រហែល៥០០ម៉ែត្រក៏ធ្លាក់ជង្ហុកប្រាវក្រឡាប់បណ្តាលឱ្យរងរបួសធ្ងន់ចំណែកម្នាក់ទៀតរងរបួសស្រាល។
ក្រោយពីកើតហេតុជនដែលរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយមន្ទីរពេទ្យស្រុកពារាំងដឹកយកមកសង្គ្រោះនៅមន្ទីពេទ្យលោសង្ឃតែអនិច្ចាមិនទាន់បានសង្គ្រោះផងគ្រាន់តែចេញពីរថយន្តសាមុយក៏ដាច់ខ្យល់ស្លាប់តែម្តង។
ក្រោយពេលកើតហេតុ សពត្រូវបានយកមកតម្កល់នៅក្នុងវត្តអរុណវតី ក្នុងសង្កាត់ត្រពាំងក្រសាំង ដើម្បីរង់ចាំសាច់ញាតិជួបជុំគ្នាធ្វើបុណ្យតាមប្រណី៕ សុខាសែនជ័យ