ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទប្រើប្រាស់សារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង៤និង៤០នាទីទៀបភ្លឺ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចផ្លូវបេតុង ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

កម្លាំងល្បាត អាវុធហត្ថ ខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធ និងសារធាតុញៀន ចំនួន១នាក់មានឈ្មោះ ជួន រតនៈ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ លាងឡាន ស្នាក់នៅផ្ទះលេខ១០៦ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបញ្ជាក់ថា បានដកហូតវត្ថុតាងរួមមាន៖ ក្រាមសថ្លាចំនួន០១កញ្ជប់, ទូរសព្ទដៃ១គ្រឿង, ម៉ូតូមIcon ពណ៌លឿងលាយសស្លាកលេខ បាត់ដំបង 1E6433 ចំនួន1គ្រឿង, កាតគ្រីម៉ូតូ១សន្លឹក, ក្រដាសអាយម៉ីញ៉មមួយចំនួន និងដែកកេះ ។

បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានបញ្ជូនទៅការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថ ខណ្ឌមានជ័យ ដើម្បីសួរនាំបន្ត ៕ តាឡឹម

abce (1) abce (2) abce (3)


ចែករំលែក៖