ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលនគរបាលខណ្ឌ៧មករា សហការជាមួយប៉ុស្តិ៍មិត្តភាពចុះបង្ក្រាបគ្រឿងញៀននៅក្នុងសណ្ឋាគារ សេវេន ហេវិន

ចែករំលែក៖

ភ្នំពេញ: កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ខណ្ឌ៧មករាសហការជាមួយនគរបាលប៉ុស្តិ៍មិត្តភាព ចុះបង្ក្រាបគ្រឿងញៀននៅក្នុងសណ្ឋាគារ សេវេន ហេវិនជាន់ទី២ បន្ទប់លេខ២០៣ និងឃាត់ខ្លួនយុវជន២នាក់ នៅវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី១៣ ខែកុម្ហៈ ឆ្នាំ២០១៧ ផ្លូវលេខ១៣៤ នៅក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ការបង្ក្រាបគ្រឿងញៀនខាងលើនេះ ដឹកនាំកម្លាំងដោយលោក កេ្រត សិខរិន អធិការរងដ្នាននគរបាលខណ្ឌ៧មករា ទួលផែនយុត្តិធម៌ និង លោក ស៊ុន ផល្លា នាយផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន ខណ្ឌ៧មករា សហការជាមួយនគរបាលប៉ុស្តិ៍មិត្តភាព។

ជាក់ស្តែងក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចចាប់ឃាត់ខ្លួនបានជនយុវជន២នាក់ខាងលើនេះ ដោយមានការសហការជាមួយ និងម្ចាស់សណ្ឋាគារ សេវេន ហេវិន បានផ្ដល់ព័ត៌មានទៅអោយសមត្ថកិច្ចមូលដ្នានទើបឈានដល់ការឃាត់ខ្លួនយុវជនខាងលើនេះ ក្នុងនោះ ដកហូតបករណ៍ប្រើប្រាស់មួយចំនួនទៀត ។

ក្រោយពីបង្ក្រាបគ្រឿងញៀនខាងលើនេះជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់ អធិការរងដ្នាននគរបាលខណ្ឌ៧មករា ដើម្បីចាត់ការទៅតាមនីតិវិធី ៕ ស រស្មី

image6 image1 image2 image3 image4 image5


ចែករំលែក៖