ខេត្តព្រះសីហនុៈ ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុនៅថ្ងៃទី១៣ ខែកុម្ភៈ ២០១៧ វេលាម៉ោង១៤ កម្លាំងជំនាញ បានធ្វើការស្រាវជ្រាវ និងធ្វើការឃាត់ខ្លួនជនបរទេសចំនួន 2នាក់ ស្នាក់នៅផ្ទះជួល(CT)
ស្ថិតក្នុងក្រុមទី 11 ភូមិ3 សង្កាត់2 ក្រុង-ខេត្តព្រះសីហនុ ពីបទស្នាក់នៅលើស
ទិដ្ឋាកាកំណត់ ។
អត្តសញ្ញាណជនបរទេស:
ទី1: ឈ្មោះ SCHOONJANS MAARTEN ភេទប្រុស សញ្ជាតិប៊ែលហ្សិក កើតថ្ងៃទី09.10.1981 (អាយុ 36ឆ្នាំ) កាន់លិខិតឆ្លងដែនលេខ EK332767 មានសុពលភាពថ្ងៃទី09.04.2019 និងប្រើប្រាស់ទិដ្ឋាការចុងក្រោយលេខ EI00437694 មានសុពលភាពថ្ងៃទី09.01.2017 (លើស 35ថ្ងៃ) ទី2: ឈ្មោះ RORICH THOMAS ភេទប្រុស សញ្ជាតិអាឡឺម៉ង់ កើតថ្ងៃទី
04.05.1967 (អាយុ 50ឆ្នាំ) កាន់លិខិតឆ្លងដែនលេខ A2517232 មាន
សុពលភាពថ្ងៃទី 06.12.2017 និងប្រើប្រាស់ទិដ្ឋាការចុងក្រោយលេខ EI00668130 មានសុពលភាពថ្ងៃទី 24.02.2016 (លើស 354 ថ្ងៃ) ។
ជនបរទេសទាំង2នាក់ខាងលើ ត្រូវបានកម្លាំងជំនាញកំពុងបំពេញបែបបទ បញ្ជូនទៅកាន់ អគ្គនាយដ្ឋានអន្តោប្រវេសន៍ ដើម្បីបន្តតានីតិវិធី ៕ ឆ្លាម សមុទ្រ