ខេត្តស្វាយរៀង៖ ស្ត្រីម្នាក់ដែលគេ ស្គាល់ជាអនុប្រធានមន្ទីអភិវឌ្ឍន៍ជនបទខេត្តបានជិះរថយន្តបុកជាមួយ ម៉ូតូមួយគ្រឿង ដែលបើកដោយបុរសម្នាក់ បញ្រាសទិសគ្នា បុកពេញទំហឹងកាលពីវេលាម៉ោង១និង៤៥នាទីរសៀល ថ្ងៃទី១២ ខែកុម្ភៈ
ឆ្នាំ២០១៧ ចន្លោះគីឡូម៉ែត្រ១២២_១២៣ លើផ្លូវលេខ១ ស្ថិតក្នុងភូមិ ចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
សមត្ថកិច្ចនគរបាលក្រុងបានអោយដឹងថា ស្ត្រីដែលបើករថយន្តមាន ឈ្មោះ អន សាម៉ុល អាយុ៤៧ឆ្នាំ មុខរបរបម្រើរការងារជាអនុប្រធាន មន្ទីអភិវឌ្ឍន៍ជនបទ ខេត្តស្វាយរៀង មានទីលំនៅភូមិឃុំក្រោលគោស្រុកស្វាយជ្រំ ។ រីឯអ្នកបើកម៉ូតូ បង្កហេតុមានឈ្មោះ ញាន វិធី អាយុ២២ឆ្នាំ មុខរបរកម្មករ រោងចក្របារី មានទីលំនៅភូមិធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង ដោយជិះម៉ូតូម៉ាកហាំម័រ ពណ៌ខៀវ លាយលឿង អត់ស្លាកលេខ ខូចខាតយ៉ាងដំណំ។
យោងតាមអ្នកភូមិបានអោយដឹងថាមុនកើតហេតុមានរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ ២N៩៤៣៣ បើកបរដោយ ស្ត្រីម្នាក់ដែលជាអនុប្រធានមន្ទីរអភីវឧ្ត្យន៍ជនបទខេត្ត ក្នុងទិសដៅ ពីលិចទៅកើត ខណៈនោះស្រាប់តែមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនទិសដៅបញ្ច្រាសគ្នា ក៏បុកពេញទំហឹងលាន់សូរដូចរន្ទះ បណ្ដាលអោយខ្ទាតម៉ូតូ និងមនុស្សទៅលើថ្នល់។
ក្រោយមក ប្រជាពលរដ្ឋចេញ មកមើល និងរាយការណ៍
មកសមត្ថកិច្ចយកអ្នកជិះម៉ូតូមកកាន់មន្ទីរពេទ្យ ព្រមទាំងវាស់វែង និងអូសវត្ថុតាងទាំង២គ្រឿង មកកាន់អធិការដ្ឋាននគរបាលក្រុងស្វាយរៀង ចាត់ការតាមច្បាប់។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា មូលហេតុ: ដោយសារតែ ម៉ូតូជែងក្នុងស្ថានភាពគ្រោះថ្នាក់ ៕ យឹម សុថាន