ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបុរសចំណាស់ប៉ុនប៉ងរំលោភក្មេងស្រីអាយុ៥ឆ្នាំនៅច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ : បុរសចំណាស់ម្នាក់ត្រូវបានកម្លាំនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ចាប់ខ្លួនទៅតាមពាក្យបណ្តឹងរបស់ក្រុមគ្រួសារក្មេងស្រីរងគ្រោះពាក់ព័ន្ធករណីប៉ុនប៉ងចាប់ក្មេងស្រីជាអនីតិជនរំលោភតែមិនបានសម្រេចឡើយកាលពីវេលាម៉ោង១២,៣០នាទីយប់ឈានចូលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅក្នុងបន្ទប់ផ្ទះជួល ផ្លូវលំ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ លុះព្រឹកឡើងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រុមគ្រួសារបាននាំក្មេងស្រីមកដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍ទើបឈានដល់ការចាប់ខ្លួនជនសង្ស័យបាន ។

ក្មេងស្រីរងគ្រោះមានឈ្មោះល.ស.ល អាយុ៥ឆ្នាំ មានទីលំនៅស្នាក់នៅផ្ទះជួល ខណ្ឌពោធិសែនជ័យ ។ ចំណែកជនសង្ស័យត្រូវជាពូរបស់ក្មេងស្រីរងគ្រោះមានឈ្មោះសែត សុខគីម អាយុ៦៧ឆ្នាំ មុខរបរលក់ចង្រិត មានទីលំនៅផ្ទះជួល ផ្លូវលំ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ត្រូវសមត្ថកិច្ចចាប់ខ្លួនបន្ទាប់ពីក្រុមគ្រួសារនាំក្មេងស្រីរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលច្បារអំពៅទី២ ។

លោកទេព បូរ៉ា នាយប៉ុស្តិ៍នគរបាលច្បារអំពៅទី២បានអោយដឹងថា នៅវេេលាយប់ម៉ោង ៧ ថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០១៧ ស្ត្រីជាម្តាយមីងបានយកក្មេងស្រីរងគ្រោះ មកផ្ញើរនៅផ្ទះជនសង្ស័យជាពូ ដោយម្តាយមីងជាប់ទៅដើរលេងជាមួយគូដណ្តឹងនៅកោះ ពេជ្រ ។ លុះវេលាម៉ោង ៩ យប់ថ្ងៃខែដដែល ពេលត្រឡប់មកពីដើរលេងវិញក៍បានមកផ្ទះជនសង្ស័យជាពូដើម្បីមកយកកូនចិញ្ចឹមទៅផ្ទះវិញ ពេលមកដល់ ស្រាប់តែឃើញពូល្មោភកាម កំពុងចងដៃចងជើងក្មេងស្រីរងគ្រោះ ដោយប្រើខ្សែ បម្រុងធ្វើសកម្មភាពរំលោភ ក៏ស្ទុះទៅឃាត់ហើយយកក្មេងស្រីខាងលើចេញតែម្តង ។ នៅវេលាយប់ដដែល ស្ត្រីជាម្តាយមីងពុំបានរករេឿងឈ្លោះអ្វីឡើយ ដោយនាំក្មេងស្រីរងគ្រោះ ត្រឡប់ទៅផ្ទះធម្មតា លុះវេលាព្រឹកថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០១៧ ស្ត្រីជាម្តាយមីង បាន នាំក្មេងស្រីរងគ្រោះមក ដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលច្បារអំពៅ២ អោយ សមត្ថកិច្ចជួយអន្តរាគមន៍ ទើបកោះហៅជនសង្ស័យអោយមកឆ្លើយបំភ្លឺហើយឃាត់ខ្លួនតែម្តង ។

ក្រោយចាប់ខ្លួន យកមកសាកសួរ រួចមក ចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាព ថាខ្លួនបានយកខ្សែចងដៃជើង ក្មេងស្រីរងគ្រោះ និងគំរាមអោយបៀមប្រដាប់ភេទរបស់ខ្លួន តែក្មេងស្រីមិនព្រម ក៏បម្រុងធ្វើសកម្មភាពចាប់រំលោភ តែមិនទាន់សម្រេចផង ក៏ត្រូវម្តាយមីងក្មេងស្រីរងគ្រោះមកទាន់តែម្តងទៅ ។

បច្ចុប្បន្នជនសង្ស័យត្រូវឃុំ ខ្លួនបណ្តោះអាសន្ននៅអធិការ ដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បី កសាងសំណុំរឿង បញ្ចូនទៅតុលាការ ៕ សណ្តោស

ae (2) ae (3)


ចែករំលែក៖