ព័ត៌មានទាន់ហេតុការណ៍៖

ជនបរទេសផឹកស្រវឹងអុកឡុករត់ដេកកណ្តាលថ្នល់ផ្អើលទាំងយប់

ចែករំលែក៖

ភ្នំពេញ: បុរសជនជាតិបរទេសម្នាក់ សង្ស័យស្រវឹងស្រាខ្លាំង ប្រឹងរត់ពេញផ្លូវនិងស្រែកឡូឡា ព្រមទាំងរត់ទៅដេកកណ្តាលផ្លូវមិនខ្លាចរថយន្តបុកបង្កការភ្ញាក់ផ្អើលកើតឡើងក្នុងយប់ទិវាបុណ្យនៃសេចក្តីស្រលាញ់។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៣រំលងអាធ្រាត្រ ឈានចូលថ្ងៃ ទី១៥ ខែកុម្ភ: ឆ្នាំ២០១៧ ទីតាំងកើតហេតុស្ថិតក្រោម ស្ពានអាកាស៥មករា ស្ថិតនៅក្នុង សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញជនជាតិបរទេសម្នាក់ ភេទប្រុសអាយុជាង៣០ឆ្នាំ មិនស្គាល់អត្តសញ្ញាណ ដោយសង្ស័យស្រវឹងស្រា ព្រោះជនបរទេសខាងលើបានដើរ អុកឡុក ក្នុងម៉ាតក្រោមស្ពានអាកាស៥មករា ដោយរាំលើកដៃគ្រវី និងធ្វើកាយវិការមើលទៅហាក់បីដូចជាមនុស្សបែកថ្នាំ ជាពិសេស ជនបរទេសខាងលើនេះបាន បង្កភាពភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅម្តុំនោះទាំងកណ្តាលរាត្រី ដោយរត់ទៅដេកផ្កាប់មុខនៅលើថ្នល់បម្រុងឲ្យរថយន្តបុក តែសំណាងគ្មានរថយន្តនៅត្រង់នោះ។ដោយឡែកមានរ៉ឺម៉កម៉ូតូមួយគ្រឿង ដែលជិះកាត់ នៅទីនោះត្រូវបានជនបរទេសខាងលើ អុកឡុកដល់អ្នកធ្វើដំណើរនៅលើរ៉ឺម៉ករត់គេចអស់ទៀត ។

ក្រោយពីកើតហេតុ ជនបរទេសខាងលើ ត្រូវបានសមត្ថកិច្ច ឲ្យគាត់សម្រាកនៅលើរ៉ឺម៉កម៉ូតូ ទាល់តែស្វាងស្រាទើបឲ្យបន្តដំណើរទៅផ្ទះវិញ៕ ប្រាថ្នា

បរទេស១ បរទេស២_1


ចែករំលែក៖