ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចវៀតណាមបញ្ជូនជនជាតិខ្មែរ២៧នាក់ ដែលដើរសុំទានបញ្ជូនមកតាមច្រកទ្វា អន្តរៈជាតិព្រៃវល្លិ

ចែករំលែក៖

 

ខេត្តស្វាយរៀងៈ អគ្គកុងស៊ុលខ្មែរប្រចាំនៅទីក្រុងហូជីមិញ បានបញ្ជូនជនអន្តោប្រវេសន៍ខ្មែរ ទៅរកស៊ីឥតច្បាប់ (ដើរសុំទាន) នៅប្រទេសវៀតណាមចំនួន27នាក់ មកតាមច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ ស្ថឹតនៅភូមិអូ ឃុំថ្មី ស្រុកកំពង់រោទ៌ ថ្ងៃទី១៤ ខែកុម្ភៈ២០១៧ ។

បើតាមលោកប៉ាង ឡេង មេប៉ុស្តិ៍នគរបាលច្រកទ្វារ អន្តរជាតិព្រៃវល្លិ៍បានអោយដឹងថា ជនជាតិខ្មែរចំនួន២៧នាក់នោះ រស់នៅភូមិព្រៃឡឹសចំនួន2គ្រួសារ ភូមិត្រោកចំនួន5គ្រួសារ ភូមិបុណ្យ1គ្រួសារ ភូមិកណ្តាល1គ្រួសារ អ្នកទាំងអស់គ្នាស្ថឹតនៅឃុំត្នោត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

លោកបានបន្តថា ក្នុងនោះស្រី២០នាក់ ដែលមានអាយុ១៨ឆ្នាំ ហើយចំនួន១០នាក់ទៀត គឺក្រោមអាយុ១៨ឆ្នាំ មានទាំងកុមារ ផងដែរ ។

សមត្ថកិច្ចបានបន្តថា ក្រោយពីបានទទួលជនអន្តោប្រវេសន៍ពីអគ្គកុងស៊ុលខែ្មរប្រចាំនៅវៀតណាម ហើយមានការអញ្ជើញចូលរួមខាងសង្គមកិច្ច និងអង្គការ ngo និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ខេត្ត ដើម្បី អប់រំធ្វើកិច្ចសន្យាផ្តឹតមេដៃ មិនអោយជនទាំងនេះធ្វើអំពើមិនសមរម្យដើរសុំទានគេទៀតឡើយ។

លោកស្រី គណៈកម្មការកិច្ចការបរទេស និងព្រឹទ្ធសភាបានអប់រំណែនាំមិនអោយ ធ្វើទង្វើទាំងនេះទៀតទេ ជាពិសេសប្អូនៗកុមារដែលពុំទាន់គ្រប់អាយុហើយឪពុកម្តាយអូសទាញ យកទៅសំទានគេយកមកចឹញ្ចឹមជីវិតនោះមិនត្រឹមត្រូវទេ ហើយការរំលោភសិទ្ធិកុមារត្រូវទទួលទោសមិនថា បងប្អូន ឬឪពុកម្តាយអាណាព្យាបាលនោះឡើយ។

ក្រោយពីបានធ្វើការអប់រំ និងធ្វើកិច្ចសន្យារូចសមត្ថកិច្ច ក៏បានបញ្ជូនអោយបងប្អូនមកទទួលយកទៅផ្ទះរៀងៗខ្លួន ៕ យឹម សុថាន

'se (1) 'se (2) 'se (3) 'se (4)


ចែករំលែក៖