ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋប្រទះឃើញគ្រាប់មិនទាន់ផ្ទុះនៅក្នុងដីភូមិ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ គ្រាប់មិនទាន់ផ្ទុះប្រភេទ៦០មីលី្លម៉ែត្រ មួយគ្រាប់កប់នៅក្នុងដីភូមិត្រូវបានប្រជាពលរដ្ឋប្រទះឃើញក្នុងពេលដែលជីកធ្វើរណ្តៅ ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ គឺបានប្រទះឃើញកាលពីវេលាម៉ោង៩និ៩ង៣០នាទី ថ្ងៃទី១៤កុម្ភៈ ឆ្នាំ២០១៧ ។ នៅភូមិស្រែព្រីងសង្កាត់កំពង់ឆ្នាំងក្រុងនិងខេត្តកំពង់ឆ្នាំង ។

ឈ្មោះអ៊ូ សារឿន ដែលជាម្ចាស់ផ្ទះបានប្រាប់សមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានជួលជាងដើម្បីរៀបចំដើម្បីសាងសង់ផ្ទះ ហើយនៅថ្ងៃនេះក្រុមជាងបានជីករណ្តៅ ដើម្បីចាក់គ្រឹះសសរផ្ទះ មុនពេលនេះ ប្រទះឃើញនោះ គឺក្រុមជាងបានជីក២ទៅ៣រណ្តៅហើយ ស្រាប់តែដល់រណ្តៅនេះ ជីកទើបតែបានជម្រៅប្រមាណជា៣តឹក ក៍ប្រទះឃើញក្បាលនេះ ដែលមានលក្ខណៈ ច្រេសទៅហើយ ឃើញដូចរូបគាត់ជាម្ចាស់ផ្ទះបានរាយការណ៍ទៅប្រាប់សមត្ថកិច្ចតែម្តង ពេលនោះសមត្ថកិច្ចបានទាក់ទងផ្តល់ព័តមានទៅក្រុមបច្ចេកទេសនៃមជ្ឈមណ្ឌលសីម៉ាកកម្ពុជា ដើម្បីដោះយកគ្រាប់នេះ ។ បុគ្គលិកស៊ីម៉ាក បានអោយដឹងថា គ្រាប់នេះ ជាប្រភេទប្រគាប់៦០មីលីម៉ែត្រ ដែលនៅមានគុណភាពផ្ទុះនៅឡើយ ។

ក្រោយពីពិនិត្យរួចរាល់មន្រ្តីស៊ីម៉ាក បានដោះយកគ្រាប់នោះទៅរក្សាទុកនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនស៊ីម៉ាកដើម្បី ទុកបំផ្លាញចោល ។

មន្ត្រីស៊ីម៉ាក់បានធ្វើការផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក៍ដូចជានៅតាមកន្លែងផ្សេងៗទៀតថា បើជីករណ្តៅ ជួបនូវស្ថានការណ៍បែបនេះ ត្រូវផ្អាកសកម្មភាព ហើយរាយការទៅសមត្ថកិច្ច ឬអ្នកជំនាញស៊ីម៉ាកមកជួយអន្តរាគមន៍ ចៀសវាងប៉ះពាល់ ដែលអាចធ្វើគ្រាប់ផ្ទុះនិងមានគ្រោះថ្នាក់បាន ៕ ចន្ថា

unnamed (1) unnamed (2) unnamed (3) unnamed


ចែករំលែក៖