ភ្នំពេញ៖ ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) បានរៀបចំកម្មវិធីប្រគល់រង្វាន់ផ្តាច់ព្រ័ត្រជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវស្រាបៀរថៃហ្គ័រសម្រាប់ពិធីអាពាហ៍ពិពាហ៍របស់ខ្លួន។ កម្មវិធីនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ដោយមានការអញ្ជើញចូលរួមពីថ្នាក់គ្រប់គ្រងក្រុមហ៊ុនស្រាបៀរថៃហ្គ័រ គូស្វាមីភរិយាថ្មីចំនួន២៥គូ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។
ការប្រគល់រង្វាន់ផ្តាច់ព្រ័ត្រនេះ ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ២០១៦ របស់ស្រាបៀរថៃហ្គ័ររួម មានរង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំលំដាប់ខ្ពស់ ទៅប្រទេសសិង្ហបុរីរួមជាមួយទឹកប្រាក់ 4,500ដុល្លារ ចំនួន10 រង្វាន់ទូរទស្សន៍ SMART TV ចំនួន5រង្វាន់ឧបករណ៍ Home Theater System ចំនួន5រង្វាន់និងទូរទឹកកកចំនួន5រង្វាន់ដែលបានធ្វើការចាប់រង្វាន់ទាំងនេះនៅក្នុងកម្មវិធីតំបន់យុវវ័យរបស់ស្ថានីយទូរទស្សន៍ហង្សមាសកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ ។
ក្នុងកម្មវិធីប្រគល់រង្វាន់នេះ ក៏មានរៀបចំកម្មវិធីនាំភ្ញៀវទស្សនារោងចក្រផលិតស្រាបៀរកម្ពុជា (CBL) ជាពិសេសទីតាំងផលិតស្រាបៀរថៃហ្គ័រដើម្បីទទួលបានបទពិសោធន៍និងយល់ដឹងអំពីដំណើរការផលិតនិងខ្សែចង្វាក់ផលិតកម្មដ៏ល្អឥតខ្ចោះក្នុងការផលិតស្រាបៀរថៃហ្គ័រតាមស្តង់ដារអនាម័យខ្ពស់គុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិ។
លោកឡុង ពៅ និងអ្នកស្រី វ៉ាង គន្ធា ដែលជាគូស្វាមីភរិយាថ្មីមួយគូក្នុងចំណោម25គូ ដែលបានឈ្នះរង្វាន់ធំពីកម្មវិធីអាពាហ៍ពិពាហ៍របស់ស្រាបៀរថៃហ្គ័របានមានប្រសាសន៍ថា ពួកគាត់មានអារម្មណ៍រំភើបយ៉ាងខ្លាំងនៅពេលដឹងថា ខ្លូនត្រូវរង្វាន់ធំដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំលំដាប់ខ្ពស់ទៅប្រទេសសិង្ហបុរីរួមជាមួយទឹកប្រាក់ 4,500ដុល្លារ ពីស្រាបៀរថៃហ្គ័រហើយពួកគាត់បានបញ្ជាក់ថា ស្រាបៀរថៃហ្គ័រពិតជាបានប្រគល់រង្វាន់ជូនពួកគេនិងគូស្វាមីភរិយាថ្មីទាំងអស់ ដែលបានត្រូវរង្វាន់ពីកម្មវិធីអាពាហ៍ពិពាហ៍របស់ស្រាបៀរថៃហ្គ័រ ។
គួររម្លឹកផងដែរថា ថៃហ្គ័រគឺជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានលក់ច្រើនជាង៧០ប្រទេស ដែលកំពុងទទួលបានការគាំទ្រកាន់តែខ្លាំងឡើងជារៀងរាល់ថ្ងៃ ពីអតិថិជនទាំងនៅលើទីផ្សារកម្ពុជា និងពិភពលោកហើយជាពិសេសជាស្រាបៀរ ដែលសក្ត័សមបំផុតសម្រាប់ទទួលភ្ញៀវក្នុងពិធីអាពាហ៍ពិពាហ៍កម្មវិធីផ្សេងៗ ។ សម្រាប់ឆ្នាំ២០១៧នេះ អតិថិជនដែលជាវស្រាបៀរថៃហ្គ័រកំប៉ុង រឺដបនឹងអាចមានឱកាសឈ្នះរង្វាន់រថយន្ត AUDI Q5 2016 ស៊េរីទំនើបថ្មីសន្លាងចំនួន១រង្វាន់រួមជាមួយរង្វាន់ជាច្រើនទៀតដូចជា iPhone 7ចំនួន5រង្វាន់ទូរទស្សន៍ Smart TV ចំនួន5រង្វាន់ និងទូរទឹកកកចំនួន10រង្វាន់។ កម្មវិធីនេះ ចាប់ផ្តើមពីថ្ងៃនេះរហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧៕ វឌ្ឍនា