ព័ត៌មានទាន់ហេតុការណ៍៖

វគ្គជម្រុះតាមតំបន់នៃព្រឹត្តិការណ៍ Tiger Street Football Festival 2017 លើកទី ៥ បានបើកឆាកប្រកួតនៅខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ព្រឹត្តិការណ៍ Tiger Street Football Festival 2017 បានវិលត្រឡប់មកកម្ពុជាថ្មីម្តងទៀតហើយក្នុងរដូវកាលទីប្រាំនេះ។ការប្រកួតវគ្គជម្រុះតាមតំបន់បានចាប់បើកឆាកប្រកួតនៅឆ្នេរអូរឈើទាល ក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី ១១ – ១២ ខែកុម្ភៈ ដោយមានការចូលរួមពីក្រុមបាល់ទាត់ចំនួន 50 ក្រុមដើម្បីប្រកួតដណ្តើមកៅអីសម្រាប់ចូលប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ។

នេះគឺជាខេត្តទីមួយដែលស្រាបៀរ ថៃហ្គ័រ បានរៀបចំព្រឹត្តិការណ៍ Tiger Street Football Festival 2017 នេះ ដែលបានបញ្ចប់យ៉ាងជោគជ័យគួរឲ្យកត់សម្គាល់ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីក្រុមបាល់ទាត់ជាច្រើនក្រុម ជាពិសេសភ្ញៀវជាតិ ភ្ញៀវអន្តរជាតិដែលបានចូលទស្សនាព្រឹត្តិការណ៍នេះយ៉ាងសប្បាយរីករាយ។ ក្រៅពីការទស្សនាការប្រកួតបាល់ទាត់ពីក្រុមនីមួយៗដែលសុទ្ធតែមានកីឡាករល្អៗដែលបានបង្ហាញពីសី្ទល និងបច្ចេកទេសលេងយ៉ាងស្ទាត់ជំនាញ និងឆាប់រហ័សដើម្បីស៊ុតបញ្ចូលទីយកឈ្នះគូប្រកួត ទស្សនិកជនទាំងក្នុងស្រុកទាំងក្រៅស្រុកបានកម្សាន្តអារម្មណ៍ជាមួយនឹងសកម្មភាពសប្បាយរីករាយជាច្រើននៅលើទីលាននិងក្រៅទីលានដូចជាការសម្តែងក្បាច់រាំពីក្រុមនារីរាំដ៏ស្រស់ស្អាត លេងហ្គេមកម្សាន្ត និងដាក់តាំងលក់សម្ភារកីឡាមានលក់ជូនពិសេសសម្រាប់ការជាវផលិតផលស្រាបៀរថៃហ្គ័រ។ អ្វីដែលកាន់តែពិសេសនោះគឺ ឆាកតន្រ្តីដ៏ធំសំបើម និងឡូយអស្ចារ្យ រចនាជារាងកុងតែន៍រ រំលេចជាមួយ ភ្លើង LED ពិតជាស្អាត និងប្លែកអស្ចារ្យ។ មានអ្នកទស្សនាជាច្រើនពាន់ចូលរួមកំសាន្ត និង រីករាយ ជាមួយការប្រគំតន្ត្រីដ៏អស្ចារ្យរបស់ស្រាបៀរ ថៃហ្គ័រ ពីររាត្រីពេញដែលចូលរួមសំដែងដោយតារាចម្រៀងល្បីៗជូរមុខប្រចាំព្រះរាជាណាចក្រកម្ពុជាដូចជា ខេមរៈ សិរីមន្ត ឱសុគន្ធកញ្ញា ពេជ្រ សោភា ឆនសុវណ្ណរាជ ដេវីត សួស វីហ្សា នីកូ ដែលបានធ្វើឲ្យកក្រើកដល់ក្រុងព្រះសីហនុពីរយប់ជាប់ៗគ្នា។

ក្រោយពីការប្រកួតយ៉ាងស្វិតស្វាញរយៈពេលពីរថ្ងៃជាប់គ្នា គេបានរកឃើញក្រុមជើងឯក ចំនួន 6 ក្រុមនៅខេត្តព្រះសីហនុដែលត្រូវចូលប្រកួតវគ្គផ្តាច់ព្រ័ត្រនាថ្ងៃទី ១២ ខែមីនា នៅរាជធានីភ្នំពេញមជ្ឈមណ្ឌលកោះពេជ្រខាងមុខសាលមហោស្រព។ ក្រុមដែលបានឈ្នះការប្រកួតជម្រុះនៅខេត្តព្រះសីហនុ រួមមានក្រុម ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A ដែលជាក្រុមជាប់ជ័យលាភីលេខ ១ បានទទួលរង្វាន់ជាប្រាក់ 1,500 ដុល្លារ ក្រុម វឌ្ឍនៈវិទ្យា A ដែលជាក្រុមជាប់ជ័យលាភីលេខ ២ បានទទួលរង្វាន់ជាប្រាក់ 1,000ដុល្លារ ក្រុម អយ្យការអមសាលាដំបូងខេត្តកំពត ដែលជាក្រុមជាប់ជ័យលាភីលេខ ៣ បានទទួលរង្វាន់ជាប្រាក់ 500 ដុល្លារ និងក្រុម ស្នងការដ្ឋាននគរបាលខេត្តកំពត A ដែលជាក្រុមជាប់ជ័យលាភីលេខ ៤ បានទទួលរង្វាន់ជាប្រាក់ 200 ដុល្លារ។ និង មាន២ក្រុមទៀត ក៏មានសិទ្ធចូលរួមប្រកួតនៅវគ្គផ្តាច់ព្រ័ត្រផងដែរគឺ ក្រុម តោមាស KUTM A និង កូនព្យុះ។
ការប្រកួតជម្រុះក្នុងកម្មវិធី Tiger Street Football Festival 2017 នឹងធ្វើឡើងនៅមណ្ឌលបន្ទាប់គឺ៖ នៅខេត្តបាត់ដំបង ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ១៩ ខែកុម្ភៈ នៅបរិវេណផ្សារទំនើបភូពុយ។

ដូច្នេះ សូមកុំភ្លេចចូលរួមទស្សនាការប្រកួតជម្រុះនៅខេត្តបាត់ដំបងឲ្យបានច្រើនកុះករ។

ស្តែងចេញនូវភាពក្លាហានរបស់អ្នកដើម្បីដណ្តើមយកជើងឯក Tiger Street Football Festival 2017 !!!

ពិសាដោយការទទួលខុសត្រូវ

 

ae ae (1) ae (2) ae (3)


ចែករំលែក៖