ព័ត៌មានទាន់ហេតុការណ៍៖

យក់ ថិតរដ្ឋា ទម្លាយថាប្តីជាអ្នកជំរុញឲ្យចេញពីហង្សមាស

ចែករំលែក៖

 

ភ្នំពេញ៖ យក់ ថិតរដ្ឋា បានបង្ហាញវត្តមានក្នុងផលិតកម្មថោន ដំណាលគ្នានឹងវត្តមានតារាចម្រៀងស្រីឈិត សុវណ្ណបញ្ញា និងផលិតករល្បីឈ្មោះលោកអ៊ិន ទីតូ កាលពីថ្ងៃទី១៣ ខែកុម្ភៈនេះ នៅទីតាំងថតបទចម្រៀងនាជើងភ្នំបាសិត។ តារាស្រីរូបនេះ ទម្លាយថាប្តីរបស់នាង គឺជាអ្នកនៅពីក្រោយជំរុញឲ្យនាងចាកចេញពីផលិតកម្មហង្សមាស មកជ្រកក្រោមដំបូលផលិតកម្មថោន ។

តារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង យក់ ថិតរដ្ឋា បានបង្ហាញវត្តមានដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងការចេញថតបទចម្រៀងថ្មី សម្រាប់ពិធីចូលឆ្នាំថ្មីប្រណៃណីជាតិខ្មែរ ឲ្យផលិតកម្មថោន បន្ទាប់ពីនាងបានប្រកាសចេញពីផលិតកម្មហង្សមាស មិនបានមួយសប្តាហ៍ផង ។

តារាស្រីរូបនេះលើកឡើងថា មូលហេតុនៃការចាកចេញរបស់នាង ព្រោះតែផលិតកម្មហង្សមាស មិនឲ្យបទចម្រៀងនាងច្រៀងអស់រយៈពេលជាយូរ ទើបស្វាមីនាងជំរុញឲ្យចាកចេញ ។ ទោះជាយ៉ាងណា នាងនៅតែបង្ហាញអារម្មណ៍សោកស្តាយ និងអាឡោះអាល័យជាមួយផលិតកម្មហង្សមាស ប៉ុន្តែនាងសម្រេចចិត្តចាកចេញ ព្រោះតែផលិតកម្មនេះ មិនបានផ្តល់បទចម្រៀងឲ្យនាងតាមកាលកំណត់ ដែលធ្វើឲ្យនាងបាត់បង់ទីផ្សារច្រៀងជាហូរហែរ ។

តារាស្រីរូបនេះបន្តថា ដើមឡើយ នាងពិតជាមិនដាច់ចិត្តចាកចេញ ប៉ុន្តៃស្វាមីនាងជាអ្នកជំរុញឲ្យនាងចាកចេញ ហើយនាងយកគំនិតតាមស្វាមី ព្រោះមានហេតុផលគ្រប់គ្រាន់ក្នុងការបោះបង់ទ្រនុំចាស់ ។ តារាស្រីរូបនេះ លើកឡើងដែរថា នាងធ្លាប់ជ្រកក្រោមដំបូលផលិតកម្មជាច្រើនហើយ មានតែផលិតកម្មហង្សមាសមួយគត់ ដែលដំអក់ក្នុងការទម្លាក់បទចម្រៀងឲ្យនាងច្រៀងរហូតបាត់ឱកាសពង្រឹងទីផ្សារការងារសិល្បៈនាងកន្លងមក ។

នាងបន្តទម្លាយដែរ ថាក្រោយសម្រេចចិត្តចាកចេញពីផលិតកម្មហង្សមាស នាងពិតជាទទួលបានការស្នើឲ្យត្រឡប់ទៅវិញ ប៉ុន្តែគឺបានហួសពេលទៅហើយ ព្រោះតែនាងទទួលយកកិច្ចសន្យាពីផលិតកម្មថ្មីរួចទៅហើយ។ នាងបញ្ជាក់ថា ក្រោយពីចូលមកកាន់ទ្រនុំថ្មីនាងហាក់មានឱកាសច្រើន ដែលមិនត្រឹមតែបទចម្រៀងសម្រាប់ចូលឆ្នាំថ្មីទេ សូម្បីតែសំណើរបទចម្រៀងរបស់នាងមួយចំនួនក៏ត្រូវបានផលិតកម្មយល់ព្រមដែរ ។

នាងបញ្ជាក់ថា នាងមានអ្នកគាំទ្រមួយចំនួនបាននិពន្ធបទភ្លេងទំនុកច្រៀងល្អៗសម្រាប់នាងច្រៀងហើយបានដាក់ទៅខាងផលិតកម្មថោនគឺផលិតកម្មនេះទទួលយកទាំងអស់ ។ អ្វីដែលនាងទទួលបាននៅផលិតកម្មថ្មីគឺភាពស្មើមុខស្មើមាត់គ្នា និងអាចមានលទ្ធភាពបញ្ចេញបទចម្រៀងថ្មីៗ ដែលខ្លួនចប់បាន៕ វឌ្ឍនា

ae ae (1)


ចែករំលែក៖