ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្ទាវមួយក្រុមអង្គុយចាំធ្វើសកម្មភាពប្លន់ពេលយប់ ពេលឃើញសមត្ថកិច្ចជិះល្បាត នាំគ្នាជិះម៉ូតូរត់អស់ ចោលដាវសាំម៉ូរ៉ៃ៣ដើម

ចែករំលែក៖

 

ភ្នំពេញ ៖ ក្មេងស្ទាវមួយក្រុម ជិះម៉ូតូម៉ាកNEX ៣គ្រឿង បានមកឈប់នៅសួនច្បារមុខ ក្រសួងការពារជាតិ សង្ស័យ អង្គុយចាំប្លន់ អ្នកដំណើរនៅពេលយប់ស្រាប់តែឃើញសមត្ថកិច្ចខណ្ឌ៧មករាជិះម៉ូតូល្បាតនៅក្នុងមូលដ្នាន ក៏នាំគ្នាឡើងជិះម៉ូតូរត់អស់ ដោយបន្សល់ទុកនៅដាវសាំម៉ូរៃ ៣ ដើមនៅនិងកន្លែកើតហេតុ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុ កម្លាំងល្បាតខណ្ឌ៧មករា កំពុងល្បាតនៅក្នុងមូលដ្នានរបស់ខ្លួន ពេលជិះល្បាតមកដល់សួនច្បារមុខក្រសួងការពារជាតិ ក៏បានឃើញក្មេងស្ទាវមួយក្រុម មានគ្នា៦នាក់ ដោយជិះម៉ូតូ៣គ្រឿង ម៉ាក NEX ទាំងអស់ កំពុងអង្គុយលេងនៅលើសួនច្បារ ពេលនោះសមត្ថកិច្ចបានជិះមក ហើយបំរុងឈប់សួរ តែមិនទាន់បានសួរផង ក្មេងស្ទាវមួយក្រុមនោះ ស្រាប់តែនាំគ្នាឡើងជិះម៉ូតូរត់គេចខ្លួនអស់តែមង្ត ។ ភ្លាមៗនោះ សមត្ថកិច្ចក៏ប្រទះឃើញ ដាវសាំម៉ូរៃ ៣ដើមនៅនឹងកន្លែងកើតហេតុ ទើបសមត្ថកិច្ចដឹងថា ពួកគេប្រហែលជាអង្គុយចាំធ្វើសកម្មភាពប្លន់នៅពេលយប់ ។

ក្រោយកើតហេតុសមត្ថកិច្ច បានយកសាំម៉ូរៃដាវ៣ដើមនោះទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលមិត្តភាពដើម្បីស្រាវជ្រាវផងដែរ ៕ ស រស្មី

image4 image1 image2 image3


ចែករំលែក៖