ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត២គ្រឿងបើបុកគ្នារងការខូចខាតទាំងសងខាងនៅរង្វង់មូលចៅមចៅ ប្រកែករកត្រូវរៀងខ្លួន

ចែករំលែក៖

ភ្នំពេញ៖ រថយន្តហាយឡែនឌឺមួយគ្រឿងលឿន ជ្រុលបុករថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX330 បណ្តាលអោយរថយន្តទាំង២គ្រឿងខូតខាតយ៉ាងដំណំ ចំណែកម្ចាស់ប្រកែករកត្រូវរៀងៗខ្លួន ។ ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោងរំលងអាធ្រាត ឈានចូលថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចក្នុងរង្វង់មូលចោមចៅ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។

តាមប្រភពព័ត៌មានពីអ្នកដែលឃើញហេតុការណ៍នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកឡិចស៊ីសRX330 ពណ៌ត្រេអ៊ីពាក់ស្លាកលេខ ខ.ម 2-3745 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិ៣ឆ្ពោះមករង្វង់មូលចោមចៅ ខណៈបើកមកដល់ចំណុចរង្វង់មូលចោមចៅកែង និងផ្លូវវេងស្រេង ក៏ស្រាប់តែមានរថយន្តបង្ករម៉ាកហាយឡែនឌឺរ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2W-3009 បើកបរដោយបុុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បើកតាមផ្លូវវេងស្រេងក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន មកបុករថយន្តឡិចស៊ីស RX-330 ប៉ើងទៅលើសួនរង្វង់មូលបណ្តាលអោយដាច់កង់ខាងឆ្វេង និងបែកកង់ខាងស្តាំ រីឯរថយន្តបង្កដាច់បាក់កាងខាងមុខធ្ងន់ ។

ក្រោយពេលកើតហេតុភាគីម្ចាស់រថយន្តទាំងសងខាងបាន ចោទប្រកាន់គ្នាទៅវិញទៅមក រកត្រូវរៀងខ្លួនរហូតជិត៣ម៉ោងមកដោយមានការសម្របសម្រួល ពីសំណាក់សមត្ថកិច្ចជំនាញ ចុងក្រោយភាគីរថយន្ត បង្កហាយឡែនឌឺរ ព្រមសងទៅខាង ឡិចស៊ី RX330 ចំនួន៤៥០ដុល្លារដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ សុខាសែនជ័យ

image1 image2


ចែករំលែក៖