ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីប្រីេប្រាស់គ្រឿងញៀន

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុក សហការជាមួយប៉ុស្តិ៍

រដ្ឋបាលឃុំដូនសរ ឃាត់ខ្លួនពាក់ព័ន្ធនឹងករណីប្រីេប្រាស់គ្រឿងញៀន កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភូមិ-ឃុំដូនស ស្រុកស្វាយជ្រំ។

សមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា ជនសង្ស័យប្រីេប្រាស់គ្រឿងញៀនមាន ឈ្មោះ ជា សុបញ្ញា ហៅប៉ង់ ភេទប្រុស អាយុ23ឆ្នាំ មុខរបរសិស្ស នៅភូមិដូនស ឃុំដូនស ស្រុកស្វាយជ្រំ ឈ្មោះសុខ សម្បត្តិ ហៅប៊ុនថា ភេទប្រុស អាយុ24ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិដូនស ឃុំដូនស ស្រុកស្វាយជ្រំ និងឈ្មោះវ៉ា កង ភេទប្រុស អាយុ28ឆ្នាំ មុខរបរជាងជួសជុលទូរទស្សន៍ នៅភូមិដូនស ឃុំដូនស ស្រុកស្វាយជ្រំ។

ប្រភពបន្តថា ក្រោយពីការធ្វើតេស្តទឹកនោម ជាលទ្ធផលជនសង្ស័យ2នាក់ឈ្មោះវ៉ា កង និងឈ្មោះសុខ សម្បត្តិ បានបញ្ជូនទៅការិយាល័យជំនាញខេត្តចាត់ការបន្តតាមច្បាប់ ព្រោះមានសារធាតុញៀន រីឯជា សុបញ្ញាត្រូវបានសមត្ថកិច្ចអប់រំនិងធ្វើកិច្ចសន្យារួចឲ្យត្រឡប់ទៅផ្ទះវិញផងដែរ ៕ យឹម សុថាន

 

IMG-20170216-WA0082


ចែករំលែក៖