ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកាមរីឆ្លាមបើកបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាត សំណាងមិនមានអ្នករបួស

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់សង្ស័យ ស្រវឹងបើករថយន្តកាមរីឆ្លាមមួយគ្រឿងក្នុងល្បឿនលឿនជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលអោយរងការខូចខាត តែសំណាងល្អមិនមានអ្នករងរបួស។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចខាងត្បូងបឋមសិក្សាទួលគោក តាមបណ្តោយផ្លូវលេខ២៨៩ ស្ថិតក្នុងសង្កាត់បឹងកកទី២ ខណ្ឌទួលគោក។

តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើកបររថយន្តម៉ាកកាមរីឆ្លាម ពណ៍ ស្លៃ ពាក់ស្លាកលេខ ភ្នំពេញ 2R 7187 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៨៩ ក្នុងទិសដៅពីជើងទៅត្បូង ខណះមកដល់ចំណុចកើតហេតុបានរេចង្កូតទៅបុកនិងនិងរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលអោយរងការខូចខាតអស់ចំនួន២កង់ហើយរថយន្តត្រូវរងការខូចខាតផ្នែកខាងមុខស្ទើទាំងស្រុងបន្តដំណើរទៅមុខលែងរួច។

សាក្សីបានបន្តថាបន្ទាប់ពីបង្កហេតុរួចបុរសបង្កបានឡើងជិះរឺម៉កកង់បីគេចខ្លួនបាត់ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។

ក្រោយមកត្រូវបានសមត្ថកិច្ចមូលដ្ឋានសហការជាមួយចរាចរណ៍ផ្លូវគោកស្ទូចយករថយន្តទៅរក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីរងចាំម្ចាស់ចូលខ្លួនដោះស្រាយតាមច្បាប់៕ ព្រែកជ័យ

ច ក ង ស


ចែករំលែក៖