ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចាប់បានជនសង្ស័យកាប់អ៊ំស្រី៤កាំបិតរបួសធ្ងន់ និងកាប់ក្មួយស្រីដាច់ដៃម្ខាង នៅស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ យោងតាមមន្ត្រីអាវុធហត្ថស្រុករមាសហែកបានអោយដឹងតាមទូរសព្ទ៏ថាជនសង្ស័យដែលកាប់ទៅលើអ៊ំស្រី ៤កាំបិតរបួសធ្ងន់ នឹងកាប់ក្មួយស្រីដាច់ដៃម្ខាងនោះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិត្រពាំងត្រី ឃុំអំពិល ស្រុករមាសហែក ខណៈជនសង្ស័យដាច់បាយមិនមានលុយក្នុងខ្លួនទើបចូលស្រុក។

ប្រភពបន្តថា ចំពោះជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុករមាសហែកហើយ ដើម្បីចាត់ការតាមច្បាប់។

គួររំលឹកថា កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅភូមិត្រពាំងស្មាច់ ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង ហើយក្រោយជនដៃដល់កាប់អ៊ំស្រី និងក្មួយខាងប្រពន្ធឲ្យរបួសធ្ងន់ហើយនោះ ក៏បានរត់គេចខ្លួនបាត់ ។

បើតាមមន្ត្រីអាវុធហត្ថស្រុករមាសហែកឲ្យដឹងថា ស្រ្តីរងគ្រោះត្រូវជនដៃដល់ជា ក្មួយបង្កើតកាប់ឲ្យរបួសធ្ងន់ឈ្មោះ គង់ ញ័រ អាយុ៦៣ឆ្នាំ ត្រូវជនដៃដល់កាប់ចំនួន៤ កាំបិតគឺនៅលើផ្ទៃមុខ៣កាំបិត និងត្រូវ ចំក១កាំបិត។ រីឯចៅស្រីស្រ្តីរងគ្រោះ និង ជាក្មួយជនដៃដល់ឈ្មោះ សឿន ស្រីរ័ត្ន អាយុ៥ឆ្នាំ ត្រូវជនដៃដល់កាប់១កាំបិត បណ្តាលឲ្យដាច់ត្រឹមកដៃខាងឆ្វេង។

មន្រ្តីដដែលបានឲ្យដឹងទៀតថា ជន ដៃដល់ដែលបានកាប់ជនរងគ្រោះ ហើយ រត់គេចខ្លួនឈ្មោះ គង់ កុសល អាយុ៣២ ឆ្នាំ ជាក្មួយបង្កើតរបស់ស្រ្តីរងគ្រោះ មាន ទីលំនៅ ភូមិត្រពាំងស្មាច់ ឃុំជ្រៃធំ ស្រុក រមាសហែក ខេត្តស្វាយរៀង។ នៅមុន ពេលកើតហេតុជនដៃដល់បានឈ្លោះប្រកែក ជាមួយប្រពន្ធឈ្មោះ ងួន សុភា ពីរឿង ប្រពន្ធស្តីបន្ទោសទៅលើជនដៃដល់រឿង ដើរផឹកសុីមិនគិតជួយធ្វើការងាររកសុីចិញ្ចឹម គ្រួសារ ហើយធ្វើឲ្យជនដៃដល់ជេរបញ្ចោរ ផ្អើលពីផ្ទះមួយដល់ផ្ទះមួយ និងប្រើអំពើ ហិង្សាទៅលើប្រពន្ធថែមទៀតផង។ ពេល នោះអ៊ំស្រីជាជនរងគ្រោះបានចូលទៅឃាត់ កុំឲ្យឈ្លោះប្រកែកគ្នានាំឲ្យខ្មាសអ្នកជិតខាង រួចក៏ដឹកដៃចៅឈ្មោះ សឿន ស្រីរ័ត្ន ចូល ទៅក្នុងផ្ទះសំងំដេកក៏ស្រាប់តែជនដៃដល់កាន់កាំបិតចូលទៅកាប់អ៊ំស្រីតែម្តង។ នៅ ខណៈនោះក្មួយស្រីជនដៃដល់គ្រាន់តែ សម្លឹងមុខ ហើយទៅរារាំងកុំឲ្យជនដៃដល់ កាប់យាយរបស់គេក៏ត្រូវជនដៃដល់កាប់ ដាច់ដៃឆ្វេងធ្លាក់ដល់ដីតែម្តង។ បន្ទាប់ពី បង្កហិង្សារួចហើយនោះជនដៃដល់បានគេ ចខ្លួនចេញពីភូមិបាត់ ហើយមកដល់ល្ងាច ថ្ងៃទី១៦ ខែកុម្ភៈ មន្រ្តីនគរបាល និងកង រាជអាវុធហត្ថបាននិងកំពុងតាមចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

បើតាមគ្រូពេទ្យប្រចាំមន្ទីរពេទ្យខេត្ត ស្វាយរៀងបានឲ្យដឹងថា ក្មេងស្រីរងគ្រោះ បានរួចផុតពីសេចក្តីស្លាប់ តែដៃម្ខាងរបស់ គេនឹងពិការអស់មួយជីវិត ។ រីឯស្រ្តីវ័យ ចំណាស់រងរបួសធ្ងន់ឋិតនៅក្នុងការជួយ សង្គ្រោះនៅឡើយ ព្រោះរបួសរបស់គាត់ មានសភាពធ្ងន់៕ យឹម សុថាន

abc (1) abc (2) abc (3)

 


ចែករំលែក៖