ព័ត៌មានទាន់ហេតុការណ៍៖

ឃុំខ្លួនចៅសង្កាត់រងបឹងកក់១ ក្លែងឯកសារសង្កេតការណ៍បោះឆ្នោត

ចែករំលែក៖

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចចេញដីកាឃុំខ្លួនលោកចៅ សង្កាត់រងបឹងកក់១ ខណ្ឌទួលគោកជា បណ្ដោះអាសន្នហើយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

លោក ស៊ិន វិរៈ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ តាមទូរស័ព្ទថា លោកបានសម្រេចចោទ ប្រកាន់ជនជាន់ចោទឈ្មោះ លី សុគន្ធ ពី បទក្លែងបន្លំឯកសារសាធារណៈប្រព្រឹត្ត កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ នៅ សាលាសង្កាត់បឹងកក់១ ខណ្ឌទួលគោក យោងតាមមាត្រា៦២៦ និងមាត្រា៦២៩ នៃក្រមព្រហ្មទណ្ឌ ។

លោកបញ្ជាក់បន្ថែមថា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក អ៊ី ថាវិរៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានី ភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនជនជាប់ចោទ លី សុគន្ធ ភេទប្រុស អាយុ ៦៤ឆ្នាំ មានទីលំនៅផ្ទះលេខ១៨ ផ្លូវលេខ ២៧៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក មានតួនាទីជាចៅសង្កាត់រងបឹងកក់១ ខណ្ឌទួលគោកហើយ ។

សូមបញ្ជាក់ថា លោក លី សុគន្ធ ចៅ សង្កាត់រងបឹងកក់ទី១ ត្រូវបានមន្ដ្រីក្រុម ប្រឹក្សាឃុំ-សង្កាត់ សម្រេចលុបឈ្មោះចេញពីបញ្ជីឈ្មោះបោះឆ្នោត ដោយចោទថា បាន ប្រើប្រាស់ឯកសារក្លែងក្លាយពេលចុះ សង្កេតការបោះឆ្នោត ។

លោក លី សុគន្ធ ធ្លាប់បានថ្លែងប្រាប់ វិទ្យុក្នុងស្រុក កាលពីពេលកន្លងទៅថា “ក្នុង នាមខ្ញុំជាចៅសង្កាត់រងនៅហ្នឹង ខ្ញុំមិនដឹង ធ្វើម៉េចតាមដំណើរទៅ ព្រោះស្មៀនជាអ្នក សង្កេតហើយស្មៀនជាអ្នកសង្កេតឯកសារ អស់ហ្នឹង មុនយកទៅឲ្យចៅសង្កាត់ស៊ីញ៉េ រួចចៅសង្កាត់អ្នកស៊ីញ៉េ ហើយចៅសង្កាត់ ស៊ីញ៉េហើយបានជាខ្ញុំហ៊ានយកឲ្យពួកហ្នឹងដាក់ធ្វើការស្មៀនអ្នកគ្រីស ហើយទីបំផុត គេចោទដាក់ខ្ញុំរហូត” ៕ វណ្ណា

 

kengkon


ចែករំលែក៖