ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ផ្ទះពលរដ្ឋលិចលង់ដោយសារឈ្មួញបូមខ្សាច់លុបបឹងឲ្យក្រុមហ៊ុនវឌ្ឍនៈ

ចែករំលែក៖

ប្រជាពលរដ្ឋចំនួន២០០គ្រួសាររស់នៅសង្កាត់ព្រែកថ្មី១ ខណ្ឌច្បារអំពៅបានសម្តែង អារម្មណ៍ក្តៅក្រហាយនឹងឈ្មួញមូមខ្សាច់លុបបឹងធម្មជាតិដែលធ្វើឲ្យលិចលង់ផល ដំណាំបន្លែបង្ការ ជាពិសេសដំណាំស្រូវរាប់រយហិកតាមិនមាននរណាជួយដោះស្រាយ ធ្វើឲ្យជីវភាពប្រជាពលរដ្ឋមានការលំបាកកាន់តែខ្លាំងឡើង។

ប្រភពបានឲ្យដឹងថា មានក្រុមឈ្មួញបូមខ្សាច់ចំនួន២បានបោះពោងនៅតាមដង ទន្លេបាសាក់ដើម្បីបូមខ្សាច់ផ្គត់ផ្គង់ចាក់លុប ដីស្រែប្រាំងជាដីអតីតបឹងធម្មជាតិដែល ក្រុមហ៊ុនវឌ្ឍនៈប្រមូលទិញពីប្រជាពលរដ្ឋ។ ក្រុមហ៊ុនបូមខ្សាច់ទាំងនេះបានបង្កផលបះពាល់ដល់អ្នកស្រុកធ្វើឲ្យខូចខាតផលដំណាំ បន្លែបង្ការ ស្រូវរដូវប្រាំងលិចលង់ ដំណាំផ្សេងៗពិសេសផ្ទះសម្បែងពួកគាត់ទៀតផង។

ប្រជាពលរដ្ឋបានបន្តថា ក្រុមហ៊ុនដែលបូមខ្សាច់នោះមានឈ្មោះ ទ្រី, ឈ្មោះ ប៉េង ឃាង ដែលកំពុងធ្វើសកម្មភាពបូមខ្សាច់តាមដងទន្លេបាសាក់មកចាក់លុបដីបឹងខាងក្រោយផ្ទះរបស់ពួកគាត់ ហើយក្រុមហ៊ុនទាំងនោះគ្មានយកចិត្តទុកដាក់ក្នុងការគ្រប់ គ្រងអាជីវកម្មនោះឡើយ។ ខណៈមានទុយយោបូមបានបែកធ្លាយចេញទឹកហូរហៀរ ធ្វើឲ្យលិចលង់ដំណាំចេក ល្ហុង ស្វាយ និងផ្កាម្លិះ ដំណាំស្រូវរាប់សិបហិកតាតែមិនបាន រកដំណោះស្រាយអ្វីឡើយ។

ប្រភពបានឲ្យដឹងទៀតថា ក្រុមហ៊ុនវឌ្ឍនៈដែលកំពុងអភិវឌ្ឍន៍នៅទីតាំងក្នុងភូមិ សង្កាត់ព្រែកថ្មី១ តែងតែបង្កឲ្យរថយន្តតូច-ធំដឹកជញ្ជូនខ្សាច់បើកលឿនហុយដីចូល ផ្ទះសម្បែងទៀតផង។ ប្រជាពលរដ្ឋមិនថានោះទេក្នុងការអភិវឌ្ឍគាត់សប្បាយចិត្តណាស់ ប៉ុន្តែការអភិវឌ្ឍគួរតែក្រុមហ៊ុនវឌ្ឍនៈ សិក្សាពីផលប៉ះពាល់បរិស្ថានបង្កការ លិចលង់មកលើផលដំណាំរបស់ពលរដ្ឋជាមុន ហើយករណីនេះប្រជាពលរដ្ឋបានទៅប្តឹងអាជ្ញាធរមូលដ្ឋានតែអាជ្ញាធរធ្វើព្រងើយមិនដោះស្រាយអ្វីនោះឡើយ ៕

 


ចែករំលែក៖