ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូដេញកាប់ និងវាយរថយន្តអ្នកដទៃ សមត្ថកិច្ចឃាត់ខ្លួន២នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យ២នាក់ ក្នុងចំណោម៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះពាក់ពន្ធ័នឹងករណីបង្កអសន្តិសុខសង្គមដោយប្រើហិង្សាលើអ្នកដទៃ និងវាយរថយន្តអ្នកធ្វើដំណើរនៅពេលយប់។

ការឃាត់ខ្លួននេះ បានធ្វើឡើងនារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅផ្ទះជនសង្ស័យក្នុងភូមិកណ្តៀងរាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប។

លោកហាស់ ណាលី អធិការរងនគរបាលស្រុកស្វាយទាបឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ឡុង ទីណា អាយុ១៧ឆ្នាំ រស់នៅភូមិកណ្តៀងរាយ ស្រុកស្វាយទាប និងឈ្មោះ ណំ រ៉ូយ៉ាល់ អាយុ២៣ឆ្នាំ មុខរបរជាងផ្សាដែក រស់នៅភូមិកណ្តៀងរាយ ស្រុកស្វាយទាប ចំណែកម្នាក់ទៀតបានរត់គេចខ្លួនក្រោយពីសមត្ថកិច្ចចុះមកដល់ ។ ចំពោះវត្ថតាងដែលសមត្ថិច្ចរឹបអូសបានរួមមានម៉ូតូអែប្លែក ពណ៌ខ្មៅ១គ្រឿងគ្មានស្លាលេខ ដាវ និងកាំបិត។

ប្រភពបន្តថា កាលពីរយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ មានប្រជាពលបានវាយរាយការណ៍មកសមត្ថកិច្ចថា មានក្រុមទំនើងមួយក្រុម បានធ្វើសកម្មភាព យកដាវ និងកាំបិត កាប់ទៅមនុស្ស ៣នាក់រងរបួស និងរថយន្ត៣គ្រឿង និងម៉ូតូ១គ្រឿងនៅស្រុកស្វាយទាប ទើបកម្លាំងបានស្រាវជ្រាវឈានទៅរកការឃាត់ខ្លួនតែម្ដង។

នៅចំពោះសមត្ថកិច្ចជនសង្ស័យទាំង២នាក់ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពពិតប្រាកដមែន មូលហេតុដោយសារតែខ្លួនបានផឹកស្រាស្រវឹងស្រាខ្លាំងពេក ទប់អារម្មណ៍មិនបាន ក៏ធ្វើសកម្មភាពជិះម៉ូតូដេញកាប់ និងវាយរថយន្តអ្នកដទៃ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ សមត្ថកិច្ចកំពុងរៀបចំសំណុំរឿងបញ្ជូនទៅកាន់ការិយាយល័យព្រហ្មទណ្ឌករិតស្រាលនៃស្នងការនគរបាលខេត្តស្វាយរៀងចាត់ការតាមនិតិវិធី ៕ យឹម សុថាន

ae ae (1) ae (2) ae (3)


ចែករំលែក៖