ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ២នាក់ ម៉ូតូ២គ្រឿងពាក់ពន្ធ័ករណីចែកចាយប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ខេត្តស្វាយរៀងៈ សមត្ថកិច្ចនគរបាលជំនាញ ការិយាល័យគ្រឿងញៀនខេត្តស្វាយរៀង បានសហការជាមួយកម្លាំងនគរបាលស្រុកកំពង់រោទ៍បានចុះបង្រ្កាបករណីចែកចាយប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនបានជនសង្ស័យ២នាក់ កាលពីរសៀលម៉ោង១ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតត្រង់ចំណុចភូមិព្រៃតាញ៉ញ ឃុំខ្សែត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ជនសង្ស័យ២នាក់ ដែលឃាត់ខ្លួនមានឈ្មោះ ជុំ រិទ្ធី (ហៅកាម) អាយុ២៤ឆ្នាំ រស់នៅភូមិព្រៃតាញ៉ញ ឃុំខ្សែត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង និងឈ្មោះ រស់ ម៉ាប់ អាយុ២៤ឆ្នាំ រស់នៅភូមិជ្រៃធំ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

ប្រភពបន្តថា ចំពោះវត្ថុតាងដែលរឹបអូសបាន រួមមានថ្នាំមានសារធាតុញៀន១កញ្ចប់ធំ ម៉ូតូ ជិះធ្វើសកម្មភាព០២គ្រឿង និងសម្ភារៈ សំរាប់ជក់គ្រឿងញៀនមួយចំនូនទៀត។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលកសាងសំណំរឿងបញ្ជូន មកការិយាល័យគ្រឿងញៀនខេត្តស្វាយរៀងចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន

r4


ចែករំលែក៖