ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង តំណាងដ៏ខ្ពង់ខ្ពស់លោកនាយឧត្តមសេនីយ៍សៅ សុខា អញ្ជេីញជាអធិបតីក្នុងពិធីបិទប្រជុំបូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថឆ្នាំ២០១៦ ​ទិសដៅឆ្នាំ២០១៧

ចែករំលែក៖

ខេត្តកណ្តាល៖ លោកឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជានាយសេនាធីការកងរាជអាវុធហត្ថលេីផ្ទៃប្រទេស តំណាងដ៍ខ្ពង់ខ្ពស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង ខភម និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង លោកម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជេីញជាអធិបតីក្នុងពិធីបិទប្រជុំបូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថឆ្នាំ២០១៦ ទិសដៅឆ្នាំ២០១៧ និង ពិធីសម្ពោធដាក់អោយប្រេីប្រាស់អគារមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង និង សម្ភោធសមិទ្ធផលនានា របស់កងរាជអាវុធហត្ថខេត្តកណ្តាល ។

ពិធីនេះធ្វើឡើងកាលពីរសៀល ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយបានប្រារព្ធពិធីប្រជុំបូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថខេត្តកណ្តាល ឆ្នាំ២០១៦ ទិសដៅឆ្នាំ២០១៧ និង ពិធីសម្ភោធដាក់អោយប្រេីប្រាស់អគារមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង និងសមិទ្ធផលនានារបស់កងរាជអាវុអហត្ថខេត្តកណ្តាល ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរងកងរាជអាវុធហត្ថលេីផ្ទៃប្រទេស និងជានាយសេនាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលេីផ្ទែប្រទេស និងមានការអញ្ជេីញចូលរូមពី លោក បណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តល អភិបាលរងខេត្ត ឧត្តមសេនីយ៍ នាយកសាលាក្រាំងចេក នាយកសាលាកំបូល លោកឧកញ៉ា អ្នកឧកញ៉ា ស្នងការខេត្ត មេបញ្ជាការសឹករងខេត្ត តុលាការ ព្រះរាជអាជ្ញា ឧត្តមសេនីយ៍ មេបញ្ជាការរាជធានីខេត្ត ប្រធាន អនុប្រធានមន្ទី ជំវិញខេត្តនិង នាយ នាយរង អហខេត្ត សរុបចំនួន ២១៦នាក់ ។

ជាមួយគ្នានេះ អភិបាលក្រុង ស្រុកទាំង 11 និង អាជ្ញាធរមូលដ្ឋានក្នុងស្រុកកណ្តាល ក៏បានចូលរួមផងដែរ ៕ ស្អាងជ័យ

AE (9) AE (8) AE (7) AE (6) AE (5) AE (4)

wre se rr


ចែករំលែក៖