ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបែនដឹកថ្មីបុកជាមួយរថយន្តទួរីសបញ្ច្រាសទិសគ្នារងរបួសច្រើននាក់

ចែករំលែក៖

ខេត្តកណ្តាល៖ រថយន្តបែនដឹកថ្មីបានបើកបុកជាមួយរថយន្តទួរីស ខណៈធ្វើដំណើរបញ្ច្រាសទិសគ្នាបណ្តាលឲ្យរងរបួសធ្ងន់ ស្រាល ច្រើននាក់ ប៉ុន្តែគេនៅមិនទាន់ដឹងថា ចំនួនប៉ុន្មាននាក់នៅឡើយទេ ។

ហេតុការណ៍នេះសមត្ថកិច្ចបានបញ្ជាក់ថា បានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅមុខសាលាខ្ពរវែង ភូមិខ្ពរវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

សេចក្តីរាយការណ៍បន្តថា មុនពេលកើតហេតុ រថយន្តទួរីសបើកបរនៅលើផ្លូវលេខ១១៥ ក្នុងទិសដៅពីកើតទៅកិច លុះមកដល់មុខសាខាខ្ពរវែង ស្រាប់តែត្រូវរថយន្តបែនដឹកថ្ម បើរបរពីលិចទៅកើត បញ្ច្រាសទិសគ្នា បុកពេញទំហឹងតែម្តង ។

បច្ចុប្បន្ន សមត្ថកិច្ចបាននិងកំពុងនៅកន្លែងកើតហេតុវាស់វែង និងយកអ្នករងរបួសទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ ៕ ស្អាងជ័យ

 

a b c d

66666 fff sssss


ចែករំលែក៖