ភ្នំពេញ៖ សពនារីម្នាក់ត្រូវបានគប្រទះឃើញស្លាប់នៅក្នុងបឹងឈូកខណះមានបុរសម្នាក់ទៅប៉េះក្រអៅឈូក កាលពីវេលាម៉ៅង៨និង៤០នាទី ព្រឹកថ្ងៃទី១៩ខែ គុម្ភះ ឆ្នាំ២០១៧នៅចំណុចបឹងឈូក ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
នារីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះប៊ុត សុខលៀង ហៅស្រីមុំ អាយុ២២ឆ្នាំមានស្រុកកំណើតនៅភូមិស្វាយ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
តាមសាក្សីពីបុរសម្នាក់ឈ្មោះអីុ ផល្លា អាយុ៥៦ឆ្នាំ មុខរបដើរប៉េះឈូកនិងត្រគួនលក់បានអោយដឹងថា នៅមុនពេលកើតហេតុវេលាម៉ោង៨ជាងរួបគាត់បានដើរមកប៉េះក្រអៅឈូកដើម្បីយកទៅលក់ខណះកំពុងតែដើរប៉េះក៏ប្រទះឃើញដៃនារីរងគ្រោះស្លាប់បាត់ទៅហើយទើបបង្កការភ្ញាក់ផ្អើលនិងរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែង។
បើតាមសំដីនារីម្នាក់ឈ្មោះអូន ចិន្ដា អាយុ២៤ ឆ្នាំ មុខរបកម្មការីរោងចក្រ ដែលធ្លាប់ជាមិត្តភ័ក្តនិងគ្នាបានអោយដឹងថា រួបនាងនិងនារីរងគ្រោះបានជួបគ្នាជាលើកចុងក្រោយនៅយប់ថ្ងៃអង្គារ ក្នុងក្លឹបមីតណាយ តាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក្រោយមកក៏បាត់រហូត។ លុះព្រឹកថ្ងៃកើតហេតុទើបមានគេឆោឡោរោមមើលថាមានគេប្រទះឃើញស្លាប់នៅក្នុងបឹងឈូកទើបទៅមើល។
សមត្ថកិច្ចជំនាញបានបញ្ជាក់ ថាសពនារីរងគ្រោះស្លាប់ដោយសារមានឃាតកច្របាច់កហើយសម្លាប់ហើយយកទៅទម្លាក់ចោលក្នុងបឹងឈូក។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានយកសពទៅតម្កល់ទុកនៅវត្តអង្គតាមិញរងចាំស្វែងរកក្នុងគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ សុខាសែនជ័យ