ភ្នំពេញ៖ ប្ដីប្រពន្ឋ២នាក់ចេញ ពីញុំការមិត្តភក្តិ ហើយស្រវឹងស្រាស្រឿងៗ ក៏បើករថយន្តជាន់ហ្គែ ស្មាន់តែហ្វាំ្រង ជ្រុលទៅបុករះម៉ូតូកំពុង ជិះបត់ឆ្លងផ្លូវចំនួន២គ្រឿង និងជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋបន្ថែមទៀតបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចក្បែរច្រកចូលប៉ុស្ដិ៍ស្ទឹងមានជ័យ តាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត ស្ថិតក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុនោះគឺ មានរថយន្តកាមរីបាឡែន ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ 2AG.8653 បើកបរដោយប្ដីប្រពន្ឋពីនាក់ (តែប្រពន្ឋជាអ្នកបើក ) បានធ្វើដំណើតាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនល្មម ខណះមកដល់ចំណុចកើតហេតុ អ្នកបើករថយន្តបង្កបានជាន់ហ្គេ ដោយច្រឡំស្មានថាហ្វាំ្រង ទើបជ្រុលចង្កូតទៅបុករះម៉ូតូហង់ដាឌ្រីម២គ្រឿងដែលកំពុងជិះឆ្លងផ្លូវពេញទំហឹងបណ្ដាលឲ្យរងការខូចខាត ហើយរថយន្តបង្កបានទៅបុកផ្ទះប្រជាពលរដ្ឋដែលលក់ភេសជ្ជះនិងម៉ូតូនៅក្នុងផ្ទះបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើពុំមានរងរបួសធ្ងន់ គ្រន់តែរបួសស្រាលរលាត់ដៃជើងបន្តិចបន្ទួចប៉ុណ្ណោះ។
ក្រោយពេលកើតហេតុ ម្ចាស់រថយន្តបង្កទាំង២នាក់ប្ដីប្រពន្ឋ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យចុះឃាត់ខ្លួននាំយកមកប៉ុស្ដិ៍ ក្នុងនោះក៏មានសាច់ញាតិក្រុមគ្រួសារម្ចាស់រថយន្តបង្កចុះមកអន្តរាគមន៍ ដោយបានសម្របសម្រួលជាមួយម្ចាស់ម៉ូតូទាំង២គ្រឿងនិងបានសងថ្លៃខូចខាត ក្នុងម៉ូតូ១គ្រឿងចំនួន150$ និងមួយគ្រឿងទៀតចំនួន20$ ។
បន្ទាប់ពីដោះស្រាយជាម៉ូតូរងគ្រោះរួចហើយ ក៏ខាងសាច់ញាតិរថយន្តបង្ក បានមកដោះស្រាយជាមួយម្ចាស់ផ្ទះរងគ្រោះម្ដង ដោយខាងម្ចាស់ផ្ទះទាសំណងថ្លៃខូចខាតចំនួន8ពាន់$ តែខាងម្ចាស់រថយន្តបង្កថា ទាមទាហួសហេតុពេក ក៏បានឲ្យសមត្ថកិច្ចធ្វើការវាស់វែងយករថយន្តបង្កនិងម្ចាស់ ទៅកាន់ការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រងចាំដោះស្រាយគ្នានៅពេលក្រោយ៕ ភារ៉ា ដង្កោ