ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ និងកម្លាំងអាវុធរាជធានីភ្នំពេញ សហការជាមួយកម្លាំងគណៈញ្ជាការឯកភាពខណ្ឌ បានបន្តបើកយុទ្ធនាការបោសសំអាតនិងបង្រ្កាបការជួញដូរគ្រឿងញៀនមួយសបុកធំទៀតនៅចំណុចផ្លូវរថភ្លើងតំបន់បឹងកក់ដែលជាទីតាំងសំបូរទៅដោយជនសង្គមងងឹតធ្វើសកម្មភាពចែកចាយនិងជួញដូរគ្រឿងញៀន ហើយតែងតែប្រើរូបភាពបន្លំភ្នែកសមត្ថកិច្ច ប៉ុន្តែទោះបីជាក្រុមជនសង្ស័យប្រើរូបភាពបែបណាក៏ដោយ ក៏ត្រូវកម្លាំងសមត្ថកិច្ចចុះបង្ក្រាបជាក់ស្តែង ជាលទ្ធផល ឃាត់ខ្លួនមនុស្សប្រុសស្រី៤នាក់ក្នុងនោះ(ស្រីម្នាក់) ដកហូតគ្រឿងញៀនចំនួន២០៣កញ្ចប់តូច រួមនិងសំភារៈសំរាបប្រើប្រាស់មួយចំនួនផងដែរ។
ប្រតិបិត្តការនេះបានធ្វើឡើងវេលាម៉ោង៤និង៥០នាទីរសៀលថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០១៧នៅចំណុចផ្លូវរថភ្លើង ភូមិ២ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ជនសង្ស័យទាំង៤នាក់នេះទី១ឈ្មោះ យឹម លីន ភេទស្រី អាយុ២៨ឆ្នាំ ,ទី២ឈ្មោះហៀង រដ្ឋា ភេទប្រុស អាយុ៣០ឆ្នាំ ,ទី៣ឈ្មោះអាឆៅ ភេទប្រុស អាយុ៣០ឆ្នាំដកហូតបានគ្រឿងញៀនជាក់ស្តែងចំនួន១៩៤កញ្ចប់ និងទី៤ឈ្មោះ ហំ សំណាង ភេទប្រុស អាយុ៣២ឆ្នាំ អ្នកទាំង៤នាក់នេះទីកន្លែងស្នាក់នៅមិនពិតបាកដ ។
ក្នុងរង្វង់ប្រតិបត្តិការនោះដឹកនាំដោយលោកសុខ ពេញវុធ អភិបាលនៃគណះអភិបាលខណ្ឌដូនពេញ ,លោកថោង ពិសិដ្ឋ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌដូនពេញ ,លោកប៉ាន់ សុភាព នាយការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងដោយមានការអនុញ្ញាតិពីព្រះរាជអាជ្ញារងសៀង សុខ ទើបកម្លាំងចំរុះរបស់ខណ្ឌបានចុះបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀនបានចំនួន៤នាក់និងវត្ថុតាងថ្នាំញៀនចំនួន២០៣កញ្ចប់តូច,ដែកកេះចំនួន២ ,ជញ្ជីងសម្រាបថ្លឹងចំនួន១, រួមទាំងឧបករណ៏ប្រើប្រាស់មួយចំនួន ។
បច្ចប្បន្នជនសង្ស័យទាំង៤នាក់រួមនិងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី៕ស តារា