ភ្នំពេញ៖ ស្រី្តជាអាជីវករម្នាក់ ខណៈទៅលក់ដូរនៅផ្សារបាត់មួយថ្ងៃ ទុកឲ្យកូនស្រី និងក្មួយនៅផ្ទះមើលថែរក្សាទ្រព្យក្នុងផ្ទះ លុះនៅពេលល្ងាចត្រឡប់មកវិញ ចោរលួចគាស់បន្ទប់យកលុយ និងគ្រឿងអលង្គាអស់ជិតម៉ឺនដុល្លារ បង្កឲ្យមានការភ្ញាក់ផ្អើល កាលវេលាម៉ោង៥ល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅក្នុងបុរីពីភពថ្មី ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ស្រី្តរងគ្រោះឈ្មោះហុង សារ៉ាយ ភេទស្រីអាយុ៣៥មុខរបរអាជីវករលក់កំណាត់នៅផ្សារកាណាស៊ីធីរស់នៅភូមិកើតហេតុខាងលើ។
តាមប្រភពពត៌មានពីនារីរងគ្រោះបាននិយាយប្រាប់ឲ្យដឹងថាមុនពេលកើតហេតុរូបគាត់បានទៅលក់កំណាត់នៅផ្សារកាណាស៊ីធីដោយឲ្យៃកូនស្រីនឹងក្មួយនៅចាំផ្ទះ។
តាមប្រភពដដែលបានបន្តទៀតថាកាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃកើតហេតុក្មួយស្រីរបស់គាត់ឈ្មោះ សុខនី អាយុ១៥ឆ្នាំបានជិះម៉ូតូយកបាយទៅឲ្យគាត់ហូបហើយថែមទាំងនៅជួយលក់ដូរគាត់ទៀតផង ។ លុះរហូតដល់វេលាម៉ោង៣និង៣០នាទីរសៀលកូនស្រីរបស់គាត់ក៏បានចាក់សោផ្ទះរួចបានទៅជួយលក់ជាមួយគាត់ទៀតដោយមិនមាននរណានៅផ្ទះទេ។លុះនៅពេលល្ងាចនៅវេលាម៉ោងកើតហេតុខាងលើក្មួយស្រីរបស់គាត់បានទៅផ្ទះមុនស្រាប់តែឃើញទ្វារផ្ទះចំហរដោយចោរចូលគាស់ហើយរុះរើអីវ៉ាន់ពេញផ្ទះទើបនារីជាក្មួយបានទូរស័ព្ទប្រាប់គាត់ថាចោរលួចគាស់ផ្ទះលួចទ្រព្យអស់ហើយ។ជនរងគ្រោះបានឲ្យដឹងទៀតថា ពេលឮដូច្នេះគាត់ប្រញាប់ប្រញាល់ត្រឡប់មកពីផ្សារវិញ ហើយពេលមកដល់ផ្ទះមើលសម្ភារៈនៅក្នុងផ្ទះត្រូវចោរលួចគាស់អស់ហើយរុះរើយកទ្រពសម្បត្តិដែលជារបស់មានតម្លៃជាច្រើន រួមមានលុយដុល្លារចំនួន២៥០០ដុល្លារលុយខ្មែរចំនួន២លាន៥០ម៉ឺនរៀលនិងគ្រឿងអលង្ការួមមាន -បន្តោងខ្សែកពេជ្រតម្លៃ ១៨០០$ខ្សែកប្លាទីនតម្លៃ ៤៨០$ ខ្សែជើងកណ្តាលមួយខ្សែស្មើ ៥០៨$ ប្លាទីន ក្រវិល១គូតម្លៃ១៥០ ចិញ្ជៀនប្លាទីនរូបបេះដូង១ស្មើ៥ជីមាស លោហះធាតុពណ៌ក្រហមតម្លៃ៧០០$កងដៃត្បូងពណ៌ស១ស្មើ៨០០ ខ្សែដៃប្លាទីន ឈ្មោះរិទ្ធ ជាភាសាអង់គ្លេសតម្លៃ ១៤០០$ ខ្សែកប្លាទីនរបស់ឈ្មោះចិន្តា ពៅជាភាសាអង់គ្លេសតម្លៃ៣៧០$ចិញ្ជៀនប្រុសត្បូងសតម្លៃ ២៤៥$ ចិញ្ជៀនប្លាទីន៣វង់តម្លៃ១០០០$ គ្រឿងអលង្កាប្រុសស្រី២ឈុតតម្លៃ១៥០$ ទាំងអស់សរុបជាដុល្លារចំនួន១ម៉ឺន២ពាន់៧៧៨ដុល្លារ។
ក្រោយពេលកើតហេតុជនរងគ្រោះបានប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅភ្លាមៗផងដែរ គ្រាដែលគេឃើញជនរងគ្រោះនិងក្មួយរួមទាំងកូនៗនាំគ្នាយំសោកស្តាយទ្រព្យយ៉ាងខ្លាំងនោះ ៕ ប្រាថ្នា