ព័ត៌មានទាន់ហេតុការណ៍៖

លោកជា ខេមា អភិបាលរងខណ្ឌព្រែកព្នៅដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់យឿត្រីតាមផ្លូវជាតិលេខ5

ចែករំលែក៖

ភ្នំពេញ ៖ តំបន់យឿត្រីនៅខណ្ឌព្រែកព្នៅជាតំបន់ស្មុគស្មាញ ដែលកន្លងមកអាជ្ញាធរពិបាកក្នុងការរៀបចំបំផុត ហើយកាលពីវេលាម៉ោង ៤ ភ្លឺថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០១៧ លោកជា ខេមា អភិបាលរងខណ្ឌព្រែកព្នៅបានដឹកនាំកម្លាំងសណ្តាប់ធ្នាប់ខណ្ឌកម្លាំកងរាជអាវុធហត្ថខណ្ឌនិងកម្លាំនគរបាលខណ្ឌចុះរៀបចំយឿត្រីដែលជាតំបន់យកចំណីផ្លូវមកធ្វើការលក់ដូរបង្កការកកស្ទះចរាចរណ៍ស្ទើររាល់ថ្ងៃ។

លោកជា ខេមា បានប្រាប់ឲ្យដឹងថា តំបន់មួយនេះមានការស្មុកស្មាញខ្លាំងណាស់ ដោយតាំងពីនៅជាស្រុកពញ្ញាឮមកម៉្លេះ លោកបន្តថា ចាប់តាំងពីបង្កើតខណ្ឌព្រែកព្នៅថ្មីមក ទើបតែបានជាង២ឆ្នាំមកនេះគឺខាងសាលាខណ្ឌបានខិតខំយកចិត្តទុកដាក់រៀបចំសម្រួលសណ្តាប់ធ្នាប់ដើម្បីមិនឲ្យមានការកកស្ទះតទៅទៀត។

លោកបន្ថែមទៀតថា ក្នុងការចុះរៀបចំសណ្តាប់ធ្នាប់់តាមផ្លូវជាតិលេខ៥ម្តុំយឿត្រីនេះ គឺកម្លាំងចាប់ផ្តើមធ្វើរយៈពេល១សប្តាហ៍មកហើយ តែហាក់បីដូចជាវែកចកយ៉ាងដូច្នោះឯង តែទោះជាមានការស្មុកស្មាញយ៉ាងនេះក្តី កម្លាំងនៅតែបន្តការចុះរៀបចំតទៅទៀត និងខំផ្សព្វផ្សាយដល់ក្រុមអាជីវករលក់ត្រីអោយរកកន្លែងទីតាំងដាក់លក់ឆ្ងាយពីចិញ្ចើមផ្លូវ ជៀសវាងការកកស្ទះ ងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋទាងជាតិ និងអន្តរជាតិផងដែរ។

កម្លាំងនៅតែចុះរៀបចំ និងនៅតែចាត់វិធានការក្តៅទៅលើក្រុមអាជីវករណា ដែលរំលោភយកចំណីផ្លូវដាក់កញ្ច្រែងលក់ដូរបង្កបញ្ហាការកកស្ទះ និងដាក់រ៉ឺម៉ក ម៉ូតូពាសពេញផ្លូវគ្មានសណ្តាប់ធ្នាប់បង្កភាពស្មុគស្មាញដល់អ្នកធ្វើដំណើរ ត្រូវចាប់យកមកអប់រំ ធ្វើកិច្ចសន្យាបញ្ឈប់ការលក់ដូរលើចិញ្ចើមផ្លូវតទៅទៀត៕ ព្រែកជ័យ

ae (4) ae (3) ae (2) ae (1)


ចែករំលែក៖