ព័ត៌មានទាន់ហេតុការណ៍៖

លោក ប៉ា សុជាតិវង្ស បានព្រមានក្រុមហ៊ុនដែលម៉ៅការ ជីកកកាយផ្លូវ ឬចិញ្ចើមផ្លូវ អាជីវកម្ម កប់ខ្សែកាបមិនគោរព្ធតាម លក្ខណៈបច្ចេកទេស ទៅតុលាការ

ចែករំលែក៖

ភ្នំពេញ ៖ លោក ប៉ា សុជាតិវង្ស ៖ ព្រមានក្រុមហ៊ុន ដែលម៉ៅការ ដាក់ខ្សែកាប អុកទិច ក្រោមដី ទៅតុលាការ ខណៈក្រុមហ៊ុន ទាំងនោះ នៅតែបន្ដជីកកកាយលើ ចិញ្ចើមផ្លូវ សាធារណៈ ដាក់ខ្សែភ្លើង ឬខ្សែកាប មិនគោរព្ធ តាមលក្ខណៈបច្ចេក ទេស ត្រឹមត្រូវ ដែលធ្វើឲ្យខូចខាត ដល់ទ្រព្យ សម្បត្ដិសាធារណៈ និងបង្កគ្រោះថ្នាក់ ដល់អាយុជីវិតមនុស្ស ដោយទង្វើ ដែលគិតតែពី ផលប្រយោជន៏ របស់ខ្លួន មិនគិតពីផលប្រយោជន៏សាធារណៈ ។ តាមគម្រោង របស់អាជ្ញាធររាជធានីភ្នំពេញ គ្រោង បំពាក់កាមមេរ៉ា សុវត្ថិភាព ចំនួន ៥៤៦ កាមម៉េរ៉ា ។

លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បាន បញ្ជាក់បែបនេះ ខណៈលោកកោះប្រជុំជាមួយមន្រ្ដីជំនាញ ពាក់ព័ន្ធ និង អ្នកបច្ចេកទេសក្រុមហ៊ុនសុីហ្វុក ដែលខ្លួនកំពុងទទួលម៉ៅការអាជីវកម្ម កាលពីថ្ងៃទី ២០ កុម្ភៈ ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ ។

លោកប៉ា សុជាតិវង្ស បានបញ្ជាក់ថា៖ កន្លងមកមាន ប្រជាពលរដ្ឋជាច្រើន បានរអ៊ូរទាំ និងបានប្ដឹងមកសាលា រាជធានីភ្នំពេញ ពីរឿងក្រុមហ៊ុនដែលម៉ៅការជីកកាយផ្លូវ ឬចិញ្ចើមផ្លូវ កប់ខ្សែកាប អុបទិច រួចហើយ មិនទទួលខុស ត្រូវលើផ្លូវ នោះ ដោយទុកចំហរចោល ។ មិនព្រម លប់ ឬជួសជុលផ្លូវនោះឲ្យស្អាតឡើងវិញទេ ដោយទុកចោល រាប់ខែ បញ្ហានេះដែលបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទៀតផង ។

លោក ប៉ា សុជាតិវង្ស បានរំលឹកថា៖ សម្ដេចនាយករដ្ឋមន្ដ្រីហ៊ុន សែន ធ្លាប់បាននិយាយប្រាប់មកក្រុងថា រឿងខ្សែកាប កប់ក្រោមដី រឿងជីកកកាយកាត់ផ្លូវថ្នល់ គួរណាស់បញ្ជប់ទៅបានទេ វាខូចផ្លូវអស់ហើយ ប្រសិនបើចង់កប់ខ្សែកាបយើងគួរណាស់ កប់ឲ្យបានមុខធ្វើផ្លូបនោះទៅ ។ សម្ដេចបានប្រាប់ដោយផ្ទាល់មាតមក ចៅហ្វាយក្រុង ពេលសម្ដេចអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អាគាររដ្ឋបាល សាលារាជធានីភ្នំពេញ ថ្មីៗកន្លងមកនេះ ៕ សំរិត

image2-600x450 image1-600x450 image13-600x450 image11-600x450 image9-600x450 image5-600x450


ចែករំលែក៖