ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមចោរធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់យា៉ងសាហាវ

ចែករំលែក៖

ភ្នំពេញ: ក្រុមចោរ២នាក់ មូ៉តូ១គ្រឿង មា៉កហុងដា c125 បានធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់យា៉ងសាហាវណាស់ នៅវេលាម៉ោង១១និង៥៨នាទីយប់ថ្ងៃទី១៩ ខែកុមម្ភៈ ឆ្នាំ ២០១៦ តាមបណ្តោយផ្លូវសហពន្ធរុស្សីុ នៅចំណុចមុខសួនច្បារក្ដាន់ពីរ ស្ថិតនៅក្នុង សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនរងគ្រោះបានរៀបរាប់អោយដឹងថា នៅមុនពេលកើតហេតុ រូបគាត់ទើបតែចេញមកពីដើរលេងជាមួយមិត្តភក្តិ ហើយក៏បានបែបផ្លូវគ្នា ហើយក៏បានជិះម៉ូតូ១គ្រឿង មា៉កស្គូបពី ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ក៏លេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង មា៉កហុងដាc125 បានជិះមកអែមហើយ ក៏ធ្វើសកម្មភាពឆក់កាបូបបានសម្រេចយា៉ងសាហាវណាស់ បណ្ដោយឲ្យនាងធ្លាក់ពីលើមូ៉តូរងរបួស។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវរថយន្ដសាមុយដឹកទៅមន្ទីរពេទ្យ ចំណែកម៉ូតូជនរងគ្រោះត្រូវសមត្ថកិច្ចបុ៉ស្តិ៍មិត្តភាពយកទៅរក្សាទុករង់ចាំម្ចាស់មកទទួលយកវិញ ៕ ស រស្មី

image1 image2


ចែករំលែក៖