ព័ត៌មានទាន់ហេតុការណ៍៖

ម្ហូបអាហារនិងផ្លែឈើ៣៦មុខ ក្រោយពីធ្វើតេស្តិ៍រកសារធាតុគីមីរបស់ រថយន្តមន្ទីរពិសោធចល័តអគ្គនាយកដ្ឋានកាំកុងត្រូល មិនមានសារធាតុគីមីឡើយ

ចែករំលែក៖

ប៉ោយប៉ែតៈ ផ្លែឈើ រួមទាំងម្ហួបអាហារ ៣៦មុខ ដែលមន្ត្រីសាខាកាំកុងត្រូលសហការជាមួយអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ បានយកទំនិញ និងមុខម្ហួបអាហារទាំងនោះពីផ្សារត្រី ឋិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមកធ្វើតេស្តិ៍នៅក្នុង រថយន្តមន្ទីរពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ឃើញថា លទ្ធផលបានល្អ ចំពោះផ្លែឈើ និងម្ហួបអាហារទាំងអស់ ដែលអាជីវកលក់ដូរនៅក្នុងផ្សារកាលពីព្រឹកថ្ងៃទី២ ០ខែកុម្ភៈ ឆ្នាំ២០១៧ ពុំមានសារធាតុគីមី នៅក្នុងផ្លែឈើ ឬបន្លែត្រីសាច់ ដែលធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋទិញទៅបរិភោគឡើយ ។

លោកស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រួលខេត្តបន្ទាយមានជ័យបញ្ជាក់ថាៈ ការយករថយន្តមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន មកត្រួតពិនិត្យមុខទំនិញ និងម្ហួបចំណីអាហារផ្សេងៗរកសារធាតុគីមី នៅក្នុងខេត្តបន្ទាយមានជ័យ ក៏ដូចជាក្រុងប៉ោយប៉ែតនេះគីជាលើទី១ ហើយនេះគីជាមោទនភាពមួយដែរ ដែលស្ថាប័នកាំកុងត្រួលបន្ទាយមានជ័យ បានយកឧបករណ៍នេះមក ពិសោធន៍ធ្វើតេស្ដិ៍នៅទីនេះ ហើយក៏ជាកិច្ចសន្យារបស់លោករដ្ឋមន្ត្រី និងប្រតិភូរាជរដ្ឋាភិបាល ដែលអគ្គនាយកដ្ឋានកាំកុងត្រូលបានសន្យាថា នឹងពង្រឹងអំពីបញ្ហាសុវត្ថិភាពម្ហួបអាហារ ជាពិសេសសារធាតុគីមីដាក់នៅក្នុងម្ហូបអាហារ ធ្វើឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ ហើយការសន្យារបស់រដ្ឋមន្ត្រីបង្កើតឡាបូរចល័តនេះឲ្យបានដើម្បី ងាយស្រួលដល់មន្ត្រីតាមបណ្ដាប៉ុស្ដិ៍នីមួយៗ និងធ្វើតេស្ដិ៍រកសារធាតុគីមីនៅក្នុងម្ហូបអាហារ មិនតែប៉ុណ្ណោះការសន្យា នឹងទទួលបាលលទ្ធផលជាទីល្អប្រសើរមែន ។

លោកថា នៅពេលនេះមានរថយន្តមន្ទីរពិសោធន៍ចល័តមកដល់ទឹកដីខេត្តបន្ទាយមានជ័យ ដូចការសន្យារបស់គាត់ មិនតែប៉ុណ្ណោះ លោកនឹងសន្យាបន្ថែមទៀត គីការដែលបង្កើតឡាបូរតាមបណ្ដាខេត្តឲ្យបានគ្រប់កន្លែងនៅតាមបណ្ដាខេត្តនីមួយៗ ។

បច្ចុប្បន្នខេត្តចំនួន៣ហើយដែលទទួលបានរថយន្តមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋានមកដល់ដូចជាខេត្តបន្ទាយមានជ័យ ស្វាយរៀង ហើយ និងកំពង់សោម ។

នេះគីជាមោទនភាពដែរ ដែលរថយន្តមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋានមកដល់ទីនេះ លទ្ធផលគីម្ហូបអាហារ និងបន្លែផ្លែឈើគំរូ៣៦មុខ ដែលស្វែងរកសារធាតុគីមីដូចជាប្រភេទសូលីយ៉ូមអ៊ីត្រូសូរគីត( បូរៈ) ហើយនិងប៉េទីសាយ ប្រភេទថ្នាំសម្លាប់សត្វល្អិតលទ្ធផលគីមិនមានសារធាតុគីមីនៅក្នុងបន្លែនេះឡើយ។

លោកបញ្ជាក់បន្ថែមថាៈ មន្ត្រីជំនាញសូមសំណួមពរដល់អាជីវករទាំងអស់ ដែលនាំចូល ឬក៏ទិញបន្លែផ្លែឈើយកមកលក់បន្តឲ្យប្រជាពលរដ្ឋសួមជៀសវែងទំនិញដែលមានសារធាតុគីមីផ្ទុកក្នុងបន្លែ ត្រូវផ្អាកនាំចូលមកលក់ដើម្បីសុខភាពទាំងអស់គ្នា ៕ វណ្ណា

ae (1) ae (2) ae (3) ae (4) ae (5) ae (6) ae (7)


ចែករំលែក៖