ភ្នំពេញៈ បុរសវ័យ៦៥ឆ្នាំម្នាក់ បានប្រាប់អ្នកយកព័ត៌មានទាំងទឹកភ្នែកហូររហាមថា នៅយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង១១យប់ មានជនប្រមឹក2នាក់ បានផឹកស្រាស្រវឹង ក្នុងពីធីបុណ្យដាភូមិ ហើយឈ្លោះគ្នារួចមករំលំ បំផ្លាញស្តូបដែលដាក់ធាតុភរិយារបស់គាត់ ដែលទើបនិងស្លាប់បានប្រហែល2ខែ ។
ប្រភពបន្តថា ជនសង្សយ័ដៃដល់ទីមួយ ឈ្មោះ ងិន វុទ្ធី មុខរបរជាថៅកែរថយ្តដឹកដី ស្នាក់នៅបច្ចុប្បន្ន ភូមិទឹកថ្លា សង្កាត់ ក្រាំងពង្រ ខណ្ឌដង្កោ ភ្នំពេញ ទី2ឈ្មោះ បូផានីអាយុ25ឆ្នាំ ជាកម្មករបើករថយន្តដឹកដីអោយថៅកែខាងលើស្នាក់នៅភូមិ សង្កាត់ជាមួយគ្នាហើយត្រូវជាកូនម្ចាស់ស្តូប។
បើតាមការរៀបរាប់របស់អ្នកជិតខាងបានប្រាប់អ្នកយកព័ត៌មានអោយដឹងថា នៅយប់កើតហេតុ គេបានឮសូរបុរសពីរនាក់ ជាកម្មករ និងថៅកែបានឈ្លោះជជែកគ្នា ដោយប្រើសម្លេងតឹងសរសៃកហើយឈានទៅប្រើហិង្សាដាក់គ្នាទៅវិញទៅមក ខណៈនោះគេឃើញបុរសឈ្មោះ ងិន វុទ្ធី ជាថៅកែឡានដឹកដីបានទៅរុញរំលំបំផ្លាញ ស្តូបម្តាយរបស់ បូ ផានី ជាកម្មករបើកបររថយន្តដឹកដីអោយបាក់បែកខ្ទេចខ្ទីអស់ រួចហើយក៏បែកគ្នាគេចទៅដេករៀងៗខ្លួនអស់ទៅ។
លុះព្រឹកឡើងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ បុរស បូ ទ្រី ដែលត្រូវជាប្តីសាកសពអាត់ គឹម ហោ បានទៅដាក់ពាក្សបណ្តឹងនៅប៉ុស្តិ៍នគរបាលក្រាំងពង្រ តែត្រូវបានលោកនាយរងប៉ុស្តិ៍ព្រះនាម22A សង្កាត់ក្រាំងពង្រ បញ្ចប់រឿងនៅទីនោះ កំុអោយវែងឆ្ងាយដោយតម្រូវឲ្យលោក ងិន វុទ្ធីជាអ្នកបំផ្លាញធានាជួសជុលសងវិញ៕ ឡូ សំអាត