ព័ត៌មានទាន់ហេតុការណ៍៖

បង្រ្កាបអ្នកជក់ និងលក់គ្រឿងញៀនម្នាក់ រួមទាំងវត្ថុតាង និងសម្ភារ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កំលាំងមន្រ្តីជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ប៉ុស្ថិតក្នុងនគរបាលរដ្ឋបាលលាច ព័ទចាប់មុខសញ្ញាប្រើប្រាស និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១នាក់ រួមទាំងវត្ថុតាង និងសម្ភារ ដើម្បីបំពេញនីតិវិធីបញ្ជូន។

ប្រតិបត្តិការខាងលើអនុវត្តន៍ឡើងកាលពីវេលាម៉ោង១៨ និង៣០នាទី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកំលាំងចុះប្រតិបត្តិការសុំមិនបញ្ចេញឈ្មោះប្រាប់ថា មុខសញ្ញាជនសង្ស័យត្រូវកម្លាំងក្របួចជាប់ឈ្មោះ រិន ភារ៉ា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នមានទីលំ់នៅភូមិស្ដុកប្រវឹក ឃុំឬស្សីក្រាំង ស្រុករុក្ខគីរី ខេត្តបាត់ដំបង។

ប្រភពខាងលើបន្តថា ក្នុងកិច្ចប្រតិបត្តិការនោះកម្លាំងដកនូវវត្ថុតាងរួមមាន ម្សៅក្រាមពណ៏សថ្លាសង្ស័យសារធាតុញៀនចំនួន ០៥កញ្ចប់តូច ថង់សម្រាប់ច្រកគ្រឿងញៀនចំនួន ២៨ថង់ ប្រដាប់ប្រើប្រាសគ្រឿងញៀនចំនួន ០២កម្លេ ដែកកេះចំនួន ០១ និងទូរស័ព្ទម៉ាក LG ចំនួន ០១គ្រឿង។

ប្រភពដដែលបន្តទៀតថា ចំពោះជនសង្ស័យរួមទាំងវត្ថុតាង និងសម្ភារ ជំនាញបំពេញនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដើម្បីបញ្ជូនទៅការិយាល័យជំនាញចាត់ការបន្ត៕ បឹុម ពិន

ae (1) ae (2)


ចែករំលែក៖