ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែភាពយន្តរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» បានចាក់បញ្ចាំងជាលើកដំបូងនៅលានជល់ដំរីនៅបរិវេណប្រាសាទអង្គរវត្តនៅក្នុងខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ កាលពីថ្ងៃសៅរ៍ទី18 ខែកុម្ភៈ ខ្សែភាពយន្តរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» បានចាក់បញ្ចាំងជាលើកដំបូងនៅលានជល់ដំរីនៅបរិវេណប្រាសាទអង្គរវត្តនៅក្នុងខេត្តសៀមរាប ប្រទេសកម្ពុជាមុនពេលចេញផ្សាយខ្សែភាពយន្តនេះទៅកាន់ទូទាំងពិភពលោកនៅពេលក្រោយនាចុងឆ្នាំនេះនៅលើគេហទំព័ររបស់ក្រុមហ៊ុនNetflix Inc ។

នេះគឺជាព្រឹត្តិការណ៍ពិសេសមួយសម្រាប់ប្រជាជនកម្ពុជា ក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុហើយនិងតារាភាពយន្តហូលីវូដអ្នកស្រី អែនជឺលីណា ជោលីអ្នកស្រី អ៊ុង លួង និងលោកប៉ាន់ រិទ្ធី។

ខ្សែភាពយន្តរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ដែលបានដឹកនាំផ្ទាល់ដោយអ្នកស្រី អែនជឺលីណា ជោលីត្រូវបានផលិតឡើងសម្រាប់ឧទ្ទិសដល់អ្នកដែលបានស្លាប់ និងអ្នកដែលបានរួចផុតពីការស្លាប់ក្រោមរបបខ្មែរក្រហម។ខ្សែភាពយន្តរឿងនេះផ្តោតសំខាន់លើសេចក្ដីស្រឡាញ់និងការលះបង់របស់ក្រុមគ្រួសារខ្មែរ និងឆ្លុះបញ្ចាំងពីភាពស្រស់ស្អាត ដួងវិញ្ញាណ និងស្មារតីរឹងមាំរបស់ប្រជាជនខ្មែរនិងវប្បធម៌ខ្មែរ។

ខ្សែភាពយន្តរឿង «មុនដំបូង ខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» គឺជា ភាពយន្តប្រែសម្រួលចេញពីការចងចាំដ៏ឈឺចាប់របស់អ្នកស្រី អ៊ឹង លួង ដែលជាអ្នកនិពន្ធសៀវភៅ និង សកម្មជនការពារសិទ្ធិមនុស្ស។ អ្នកស្រីបានរួចផុតជីវិតពីរបបខ្មែរក្រហមដ៏សាហាវយង់ឃ្នង ពីឆ្នាំ ១៩៧៥ ដល់ ឆ្នាំ១៩៧៩។ សាច់រឿងត្រូវបានរៀបរាប់តាមការមើលឃើញរបស់អ្នកស្រីតាំងពី អាយុ៥ឆ្នាំ នៅពេលដែលខ្មែរក្រហមឡើងកាន់អំណាច រហូតដល់គាត់អាយុ៩ឆ្នាំ។ ខ្សែភាពយន្តនេះឆ្លុះបញ្ចាំងអំពីស្មារតីយ៉ាងមោះមុត និង ការតស៊ូយ៉ាងប្តូរផ្តាច់របស់គ្រួសារអ្នកស្រី ដើម្បីបានរស់នៅជាមួយគ្នាយ៉ាងវេទនាអំឡុងសម័យខ្មែរក្រហម។

អ្នកស្រី អ៊ឹង លួង បានរួចផុតជីវិត ហើយបាននិពន្ធរឿងមុនដំបូង ខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ៖ កូនស្រីរបស់កម្ពុជាចងចាំមិនភ្លេចដែលបានបោះពុម្ពលើកដំបូងនៅក្នុងឆ្នាំ២០០០ ។បន្ទាប់ពីបានអានកំណត់ហេតុពីប្រវត្តិរបស់អ្នកស្រី អ៊ឹង លួង អ្នកស្រី អែនជឺលីណា ជោលីបានទាក់ទងគាត់ជាងមួយទសវត្សរ៍មកហើយហើយពួកគេបានរាប់អានគ្នាជាមិត្តជិតស្និទ្ធចាប់តាំងពីពេលនោះមក។

ខ្សែភាពយន្តនេះត្រូវបានថតក្នុងទីតាំងប្រទេសកម្ពុជាចាប់ពីខែវិច្ឆិកា ឆ្នាំ ២០១៥ រហូតដល់ខែកុម្ភៈ ឆ្នាំ ២០១៦។ ខ្សែភាពយន្តនេះបានថតជាភាសាខ្មែរទាំងស្រុង ហើយជាខ្សែភាពយន្តខ្នាតធំជាងគេដែលមិនធ្លាប់បានផលិតឡើងក្នុងប្រទេសនេះ។ អ្នកបច្ចេកទេស សិប្បករ និងអ្នកជំនាញផ្នែកសិល្បៈជាជនជាតិខ្មែរបានចូលរួមយ៉ាងច្រើនបំផុតក្នុងក្រុមការងារថតខ្សែភាពយន្តនេះ រួមជាមួយតួអង្គសម្តែងតូចតាចចំនួនជាង 3500 នាក់។តួសម្ដែងក្នុងខ្សែភាពយន្តនេះសុទ្ធសឹងតែជាតារាតួសម្តែងខ្មែរភាគច្រើនដែលបានលេចមុខក្នុងខ្សែភាពយន្តនេះជាលើកដំបូង។ស្រីម៉ុចសារឿមដែលបានដើរតួអង្គសំខាន់របស់អ្នកស្រី អ៊ឹង លួង ដែលមានអាយុពីប្រាំទៅប្រាំបួនឆ្នាំហើយនិងលាតត្រដាងពីទិដ្ឋភាពនៃរឿងនេះដែលស្ថិតនៅក្នុងសាលារៀនអង្គការមនុស្សធម៌មួយក្នុងតំបន់។

តួអង្គឪពុកម្តាយរបស់អ្នកស្រី អ៊ឹង លួង ត្រូវបានសម្តែងដោយលោកភឿង កុម្ភៈ និងអ្នកនាង ស្វែងសុជាតា។លោកភឿង កុម្ភៈគឺជាអ្នកបកប្រែអាជីពនៅក្នុងសាលាក្តីខ្មែរក្រហម ប៉ុន្តែបានដើរតួសំខាន់នៅក្នុងខ្សែភាពយន្តបារាំងមួយដែលមានចំណងជើងថា ក្លោងទ្វារ (The Gate )។អ្នកនាង ស្វែងសុជាតាគឺជាតារាសម្តែងដ៏ល្បីមួយរូបប្រចាំព្រះរាជាណាចក្រកម្ពុជា។បងប្អូនរបស់អ្នកស្រី អ៊ឹង លួង ត្រូវបានសម្តែងដោយនីតានិងនីកាសារុន (ហៅហ្គិច)រុន ចិន្តា (ជូ) មុន គឹមហាក់ (គឹម)អូន ស្រីនាង (គាវ)ឃួនសុធា (គួយ) និងហេងតារា (ម៉េង) ។

ខ្សែភាពយន្តរឿង «មុនដំបូង ខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ»គឺជាខ្សែភាពយន្តដើមរបស់ក្រុមហ៊ុនNetflix Inc ដែលផលិតដោយអ្នកស្រី អែនជឺលីណា ជោលីលោក ប៉ាន់រិទ្ធី ជាអ្នកដឹកនាំរឿង និងផលិតករខ្សែភាពយន្តខ្មែរដ៏ល្បីល្បាញ ដែលបានដឹកនាំរឿង«ការបាត់បង់រូបភាព» ដែលភាសាអង់គ្លេសហៅថា «the missing picture» បានជាប់ឈ្មោះជាបេក្ខជនក្នុងការប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់អូស្កា និងលោកMichael Vieiraផលិតករខ្សែភាពយន្តល្បីល្បាញនៃរឿង(By the Sea)។លោក Xavier Box (រឿងUmrika) និងអ្នកស្រី Patricia Rommel (រឿងThe Lives of Others) គឺជាអ្នកកាត់តនៃខ្សែភាពយន្តនេះ។

អ្នកស្រី អ៊ឹង លួង , Maddox Jolie-Pitt , Adam Somner(រឿង Bridge of Spies) និងCharles Schissel (រឿង The Prestige) គឺជាផលិតករប្រតិបត្តិនៃខ្សែភាពយន្តនេះ។ លោកAnthony Dod Mantle ជាអ្នកដឹកនាំរឿងដែលបានឈ្នះពានរង្វាន់Academy Award (រឿងSlumdog Millionaire) លោក Tom Brown ជាអ្នកឌីហ្សាញផលិតកម្ម (រឿងBy the Sea)និងអ្នកស្រីEllen Mirojnickជាអ្នកច្នៃម៉ូដសម្លៀកបំពាក់(រឿងBy the Sea)បានកាន់មុខតំណែងសំខាន់ផ្នែកច្នៃប្រឌិតនៃខ្សែភាពយន្តនេះ។

ចំពោះព័ត៌មានបន្ថែមអំពីខ្សែភាពយន្តនេះ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ៖

https://www.facebook.com/FirstTheyKilledMyFathe

ថម សន

ae (3) ae (4)


ចែករំលែក៖