ព័ត៌មានទាន់ហេតុការណ៍៖

លួចរ៉ឺម៉កកង់បីបាន២ថ្ងៃ ត្រូវបានគេរកឃើញវិញ រួចក្របួចឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពចូលលួចរ៉ឺម៉កកង់បីរបស់ប្រជាពលរដ្ឋបានសម្រេច គេចខ្លួនបាន២ថ្ងៃ ត្រូវបានម្ចាស់តាមរកឃើញចាប់ប្រគល់ឲ្យសម្ថតកិច្ចប៉ុស្តិ៍ដង្កោ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៥នាទីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅផ្លូវ២០០៤ សង្កាត់ទឹកថ្លា ខណ្ខសែនសុខ ។

បើតាមសម្តីជនរងគ្រោះមានឈ្មោះ ឡោ វិចិត្ត ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរអ្នកបើករ៉ឺម៉កកងបី ស្នាក់នៅភូមិខ្វាកើត សង្កាត់ដង្កោ ខណ្ខដង្កោរាជធានីភ្នំពេញបានអោយដឹងថា នៅយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយរូបគាត់បានមកពីរត់រ៉ឺម៉កកង់បីវិញដូចសព្វដង ហើយបានយករម៉កទុកនៅផ្ទះចាក់សោ ស្រាប់តែព្រឹកឡើងថ្ងៃទី១៩ខែឆ្នាំដដែលមិនឃើញ រ៉ឺម៉ករបស់គាត់ក៏មានការឆោឡោឡើង ហើយបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិដង្កោអោយជួយស្វែងរក ។

ប្រភពដដែលបានបន្តទៀតថា រូបគាត់មិនអស់ចិត្តពីរឿងបាត់រ៉ឺម៉ករបស់គាត់ ក៏អោយមិត្តភក្តិដែលបានស្គាល់គ្នាអោយជួយស្វែងរកហើយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧នេះក៏មានមិត្តភក្តិបានតេទូរសព្ទ័ប្រាប់ថា ឃើញរម៉ករបស់គាត់នៅតាមផ្លូវ២០០៤ពេលនោះរូបគាត់បានទៅដល់កន្លែងនោះមើលទៅពិតជារ៉ឺម៉ករបស់គាត់មែន ហើយបានឃាត់ខ្លួនជនសង្ស័យនោះយកទៅអោយសម្ថតកិច្ចប៉ុស្តិ៍ទឹកថ្លាសួរនាំ តែដោយសាររឿងខាងលើកើតនៅដង្កោ ក៏បានបញ្ចូនអោយមកកាន់ប៉ុស្តិ៍ដង្កោវិញ។

សម្ថតកិច្ចបានអោយដឹងថា ជនសង្ស័យនោះមានឈ្មោះ សេង ភា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ខពោសែនជ័យ មានស្រុកកំណើត នៅភូមិបឹងប្រាសាក់ឃុំសំបូរមាស់ខេត្តកំពង់ចាមបានសាភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចរ៉ឺម៉កកង់បីនេះពិតមែន ហើយបានយកម៉ូតូលក់បាត់ហើយនៅសល់តែកន្ទុយរ៉ឺម៉កទេ ដោយយកក្បាលផ្សេងមកជំនួស។

បច្ចុប្បន្នជនសង្ស័យខាងលើបានយកមកសាកសួរនៅប៉ុស្តិ៍នគរបាលដង្កោដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិកានគរបាលខណ្ខដង្កោចាត់ការតាមច្បាប់៕ ភារ៉ា ដង្កោ

IMG_7158


ចែករំលែក៖