ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមប្រើឧបករណ៍ល្មើសនេសាទលួចនេសាទក្បែរតំបន់ហាមឃាត់ត្រូវសមត្ថកិច្ចចាប់បានចំនួន៦នាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ក្រុមមុខសញ្ញាបទល្មើសនេសាទចំនួន៦នាក់ ត្រូវបានសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកំពង់លែង ធ្វើការឃាត់ខ្លួន បន្ទាប់ពីមុខសញ្ញាទាំងនេះបានប្រើឧបករណ៍នេសាទខុសច្បាប់ ជន ដែលប្រើដោយម៉ាស៊ីន ។

ការបង្រ្កាបនេះធ្វើឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចទន្លេអន្លង់លោត ក្នុងភូមិកំពង់បាចិន ឃុំពោធិ ស្រុកកំពង់លែង។

លោកប៉ាល់ ជឿន អធិការនគរបាលស្រុកកំពង់លែងបានអោយដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននេះ ១. ឈ្មោះ ហម សុខ ភេទប្រុស អាយុ៥៦ ២.ឈ្មោះ ឡុង សំអឿន ភេទប្រុស អាយុ៣៦ឆ្នាំ ៣.ឈ្មោះទន គុំភេទប្រុស អាយុ៤០ឆ្នាំ ៤.ឈ្មោះ រ៉ង បូរ៉ា ភេទប្រុសអាយុ៣២ឆ្នាំ ៥.ឈ្មោះ ហុង វាសនា ប្រុសអាយុ២៧ឆ្នាំ និង ៦.ឈ្មោះ ហុង បញ្ញា ភេទប្រុសអាយុ២៣ឆ្នាំ ក្រុមជនសង្ស័យទាំងនេះរស់នៅក្នុងរស់នៅភូមិ កណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ច បង្ក្រាបបាន ថ្នងជន ចំនួន៥គ្រឿងមុខ ២,៨០ម៉ែត្រ ក្រឡា១,៥(មួយហ៊ុន កន្លះ ) បាឡាស្មាច់ចំនួន៤គ្រឿង ,ទូកឈើ១គ្រឿង និង ត្រីចំរុះជាច្រើនផងដែរ ។

លោកអធិការបានអោយដឹងទៀតថា ក្រុមជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅខណ្ឌរដ្ឋបាលជលនៃមន្ទីរកសិកម្មខេត្តរុក្ខាប្រម៉ាញ់និងនេសាទខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។

កំលាំងក្នុងប្រតិបត្តិការបានអោយដឹងថា ជារឿយៗ ក្រុមមុខសញ្ញាទាំងនេះ តែងតែបានធ្វើសកម្មភាពជាញឹកញាប់ប្រើឧករណ៍ជនដោយខុសច្បាប់ គឺរុញជនដោយប្រើកម្លាំងម៉ាស៊ីន និងច្រើនធ្វើសកម្មភាពនៅពេលយប់ទៀតផង ក្រោយពីទទួលបានព័តមាននេះកម្លាំងនគរ បាលបានចុះទៅពិនិត្យមើលនិងបានធ្វើការឃាត់ខ្លួនវត្ថុតាងតែម្តង ៕ ចន្ថា

e (1) e (2) e (3) e (4) e (5)


ចែករំលែក៖