ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យផ្ទុះអាវុធជាច្រើនគ្រាប់ក្នុងការបង្ក្រាបក្រុមចោរប្លន់ និងឃាត់បានម្នាក់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ជាមុខសញ្ញាក្រុមចោរប្លន់ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅធ្វើការបង្ក្រាប កាលពីវេលាម៉ោង២និង៥០នាទីរសៀល ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០៧ នៅចំណុចផ្ទះជនសង្ស័យ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានការផ្ទុះអាវុធជាច្រើនគ្រាប់ផង ដែរ។

ជនសង្ស័យឈ្មោះប៊ុត ធីឌុល ភេទប្រុសអាយុ២៨ឆ្នាំ រស់នៅភូមិគោកចំបក់សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានអោយដឹងថា ដោយមានបញ្ជាផ្ទាល់ពីលោកយឹម សារ៉ាន់ អធិការនគរបាលខណ្ឌ ទើបកម្លាំងធ្វើការសើបអង្កេតនិងស្រាវជ្រាវអស់រយះពេលជាយូមកហើយរហូតមកវេលាកើតហេតុនគរបាលបានចុះបង្ក្រាបឆែកឆេផ្ទះជនសង្ស័យតែជនសង្ស័យបានព្យាយាមគេចពីសមត្ថកិច្ចធ្វើអោយសមត្ថកិច្ចសម្រេចផ្ទុះអាវុធអស់ជាច្រើនគ្រាប់ផងដែរទើបអាចឃាត់ខ្លួនបាន។

សមត្ថកិច្ចបានបន្តថា ជនសង្ស័យខាងលើនិងបក្សពួកតែងតែកាប់ប្លន់យកទ្រព្យសម្បត្តិពីប្រជាពលរដ្ឋដែលទៅអង្គុយលេងនៅដីវាលក្រោយសួបការណាឌីយ៉ាជាញឹកញាប់។ បន្ទាប់មកកម្លាំងនគរបាល បានចាប់ខ្លួនបក្សពួកបាន២នាក់ ក្នុងនោះ ទី១,ឈ្មោះ ប៊ូ រី អាយុ២៣ឆ្នាំ មុខរបរជាងដែក ស្នាក់នៅផ្ទះក្នុងភូមិគោក ចំបក់ សង្កាត់ចោមចៅ ទី២, ឈ្មោះ អន វណ្ណ: អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិជាមួយគ្នាមានស្រុកកំណើត នៅស្រុកពញាឮ ខេត្តកណ្តាល។ បន្ទាប់មកបាននាំទៅសាកសួរនិងកសាងសំណុំរឿង បញ្ជូនទៅតុលាការរួចរាល់ហើយដែរ។ រហូតមកទល់ពេលនេះទើបចាប់បានមេខ្លោងខាងលើម្នាក់ទៀត។

ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានកម្លាំងនគរបាលបញ្ជូនទៅអធិការនគរបាលខណ្ឌពោិ៍សែនជ័យធ្វើការសាកសួនិងកសាងសំណុំរឿងបញ្ជូនទៅតុលារការចាត់ការតាមច្បាប់ ៕ សុខាសែនជ័យ

image1 image2 image3 image4


ចែករំលែក៖