ព័ត៌មានទាន់ហេតុការណ៍៖

ឃ្លាំងស្តុកឈើអតីតឧកញ៉ាទ្រីភាព ត្រូវអគ្គីភ័យឆាបឆេះ ក្រោយពេលដឹកឈើចេញអស់

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ឃ្លាំងឈើអតីតរបស់លោកឧកញ៉ា ទ្រីភាព ដែលមានទីតាំនៅ ចំណុចវាយថ្ម ស្ថិតក្នុងភូមិកញ្ចាញគោក ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ក្រោយពីទទួលបានអាជ្ញាប័ណ្ណដឹកជញ្ជូនចេញអស់ នៅសល់តែផ្ទះកម្មករកំពុងរុះរើ នៅល្ងាចថ្ងៃទី១៩ កុម្ភៈ ត្រូវបានរងការឆាបឆេះយ៉ាងខ្លាំង រហូតមកដល់ថ្ងៃ២០ ខែកុម្ភៈ មិនទាន់រលត់នៅឡើយ។

អតីតឃ្លាំងឈើដែលត្រូវបានអគ្គីភ័យឆាបឆេះនេះ ត្រូវបានគេរាយការណ៍ថា បន្ទាប់ពីមានការចុះត្រួតពិនិត្យដោយគណៈកម្មការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើថ្នាក់ជាតិរួចមក ត្រូវបានគេរកឃើញឈើប្រណីតនៅក្នុងឃ្លាំងជាង១ពាន់ម៉ែត្រគូប រក្សាទុកនៅក្នុងឃ្លាំងនោះ ស្ថិតក្រោមការត្រួតពិនិត្យដោយសមត្ថកិច្ចជំនាញ។

សមត្ថកិច្ចបានឱ្យដឹងថា នៅចុងខែធ្នូ ឆ្នាំ២០១៦ ឈើនៅក្នុងឃ្លាំងជាង១ពាន់ម៉ែត្រគូប ត្រូវបានក្រុមហ៊ុនរបស់ឧកញ៉ាទទួលបានអាជ្ញាប័ណ្ណនាំចេញអស់នៅចុងខែមករា ឆ្នាំ២០១៧ បន្សល់ទុកតែកម្ទេចឈើ និងផ្ទះកម្មករតែប៉ុណ្ណោះ។

ប្រភពបានបន្តឱ្យដឹងទៀតថា ឈើដែលនៅសល់ និងផ្ទះកម្មករជាច្រើនខ្នង បើគិតជាឈើមានរាប់សិបម៉ែត្រគូប ដោយពិបាកសុំច្បាប់ក្នុងការដឹកជញ្ជូន បើដឹក ក៏មិនរួចខ្លួនបានប្រគល់ឱ្យមេការគ្រប់ក្រង តែដោយសារមេការ និងមេការ សង្ស័យចែកឈើគ្នាមិនត្រូវ ក៏មានភ្លើងយ៉ាងសន្ធោរសន្ធៅបណ្តាលឱ្យឆាបឆេះឡើង រហូតមកដល់ថ្ងៃ ២០ ខែកុម្ភៈនេះមិនទាន់រលត់នៅឡើយ ។

អគ្គីភ័យឆាបឆេះឃ្លាំងឈើនោះ ក៏មានកម្លាំងនគរបាលស្រុកចុះអន្តរាគមន៍យករថយន្តអគ្គីភ័យបាញ់ទឹកពន្លត់អស់១០រថយន្ត នៅតែមិនរលត់ដោយសារការឆេះ មានទំហំធំ និងមានខ្យល់ខ្លាំង ហើយពេលនេះ នៅបន្តឆេះតែមិនបណ្តាលឆេះដល់ផ្ទះប្រជាពលរដ្ឋនោះទេ ។

ពាក់ព័ន្ធក្នុងករណីភ្លើងឆេះនេះ លោក ស៊ី សួន អភិបាលស្រុកសៀមប៉ាងអោយដឹងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ថា ការឆេះ នោះមិនមែនទើបតែកើតឡើងជាលើកទីមួយនោះទេ តែផ្ទុយទៅវិញ វាបានកើតឡើងពីរទៅបីលើកមកហើយ លោកក៏បានបញ្ជាអោយរថយន្តពន្លត់អគ្គីភ័យទៅបាញ់សង្គ្រោះជារើយៗដែរ។

លោកបន្តថា ការឆេះនោះមិនមែនមានអ្នកដុតនោះទេ គឺកើតឡើងដោយកម្ទេចភ្លើងឆេះកម្ទេចឈើ ទើបកើតជាអណ្តាតភ្លើងឆេះតែម្តងគឺពុំមានអ្នកណាដុតនោះទេ។ ឈើដែលសេសសល់នៅក្នុងឃ្លាំង គេអនុញ្ញាតអោយប្រជាពលរដ្ឋដឹកយកទៅប្រើប្រាស់ និងធ្វើសាលារៀនហើយបច្ចុប្បន្ននៅក្នុងឃ្លាំងនោះពុំមានឈើច្រើននោះដែរ ៕ មាស សុផាត

se (1) se (2) se (3) se (4) se (5)


ចែករំលែក៖