ប៉ោយប៉ែតៈ អ្នករកស៊ីដឹកដីម្នាក់ឈ្មោះក្លែង ខ្លី ភេទប្រុស អាយុ ប្រហែល៤៧ឆ្នាំ រស់នៅក្រុងប៉ោយប៉ែត តំណាងឲ្យក្រុមអ្នករកស៊ីដឹកដីតាមរថយន្តនៅក្រុងប៉ោយប៉ែត បានលើកឡើងកាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧នៅចមណុចផ្លូវជាតិលេ៥៨ ឋិតក្នុងសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យថា ក្រសួងសាធារណការចាប់រថយន្តរដឹកដីរបស់គាត់តាមផ្លូវ ក្រាលគ្រួសក្រហម ដែលផ្លូវកំពុងតែអភិវឌ្ឍន៍(ផ្លូវជាតិលេខ៥៨) ពួកគាត់មិនបានបើកបរតាមផ្លូវជាតិលេខ៥នោះឡើយ។
ពួកគាត់បន្តថាៈ គួរតែក្រសួងសាធារណការ មេត្តាចាប់រថយន្តរបស់គាត់ ដែលដឹកដីនោះទៅអប់រំ ម្ដងជាពីរដង ឲ្យគាត់បានដឹងអំពីវិធានការរបស់ក្រសួង មិនគួរ ការចាប់រថយន្តដឹកដីរបស់គាត់នេះ មិនមានការអនុគ្រោះអ្វីនោះឡើយ គឺចាប់ឲ្យបង់ប្រាក់ម្នាក់ក្នុងរថយន្តមួយគ្រឿងចាប់ពី១លានរៀល រហូតដល់ទៅជិត៤លានរៀល ដោយក្រសួងសាធារណការអះអាងថា ការដឹកដីរបស់ពួកគាត់លើសទម្ងន់កំណត់ក្នុងមួយរថយន្តចាប់ពី១០តោនទៅ៣០តោន តែក្នុងមួយតោនឲ្យបង់ប្រាក់៣០ម៉ឺនរៀល។
ពួកគាត់លើកឡើងថា ការអនុវត្តន៍របស់ក្រសួងសារធារណការ ពួកគាត់ក៏មិនប្រកែកដែរក្នុងការបង់ផាក់ពិន័យចូលរដ្ឋ តែសំខាន់នោះ គីពួកគាត់មិនទាន់បានការជូនដំណឹងពីក្រសួងសារធាណការ ។ គាត់ថា ការចាប់នោះមានរយៈពេលបីថ្ងៃមកហើយ ធ្វើឲ្យការខកខានក្នុងការងាររកស៊ី ម្យ៉ាងរថយន្តដែលគាត់ទិញនោះ បានខ្ចីប្រាក់ពីធនាគារមកទិញ។
ការចាប់នេះ គីចាប់ឲ្យបង់ប្រាក់ហើយឲ្យទៅបាត់មិនបានឲ្យទំលាក់អាចម៌ដី ឬទំនិញចុះពីលើរថយន្តដែលផ្ទុកទំនិញឡើយ គ្រាន់តែឲ្យបង់ប្រាក់រួចទៅបាត់ ធម្មតាការចាប់រថយន្តរបស់ក្រសួងនោះ គីចាប់ទំនិញដែលផ្ទុកលើសចំណុះ ហាមឃាត់កន្លែងណាត្រូវទំលាក់ទំនិញ កន្លែងនេះ?
ជុំវិញការលើកឡើងរបស់ក្រុមម្ចាស់រថយន្តដឹកដីខាងលើនោះ មន្ត្រីនៅចំណុចផ្លូវជាតិលេខ៥៨ កំពុងសាងសង់ ឋិតក្នុងសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មិនបញ្ចេញឈ្មោះប្រាប់កន្លែងកើតហេតុ ថា លោកមិនហ៊ានបកស្រាយបញ្ហានេះឡើយ ព្រោះមេរបស់លោកមិននៅ ។
ប្រភពថា ការចាប់នោះគណៈកម្មការដឹកជញ្ជូនលើសទម្ងន់កំណត់ដឹកនាំដោយលោក សេង ឈួន អនុរដ្ឋលេខាធិការដឹកជញ្ជូន។
ពួកគាត់បញ្ជាកថា ក្រសួងសាធារណការ លោកបានផ្សព្វផ្សាយតាមវិឡុ ឬទូរទស្សន៍ក្នុងស្រុកយូរណាស់មកហើយ មិនអនុគ្រោះនោះទេ? ម្យ៉ាងទៀត រថយន្តដែលចាប់នេះ បើមិនព្រមបង់ប្រាក់តាមការកំណត់របស់ក្រសួងទេ លើសពីមួយសប្ដាហ៍នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕ វណ្ណា