ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលនគរបាលខណ្ឌ៧មករា សហការជាមួយប៉ុស្តិ៍បឹងព្រលិត ធ្វើការចុះបង្ក្រាបគ្រឿងញៀននៅក្នុងសំណាក់ ដ្រាហ្គិន

ចែករំលែក៖

ភ្នំពេញ: កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ខណ្ឌ៧មករាសហការជាមួយនគរបាលប៉ុស្តិ៍បឹងព្រលិតធ្វើការចុះបង្ក្រាបគ្រឿងញៀននៅក្នុងសំណាក់ ដ្រាហ្គិនជាន់ទី១បន្ទប់លេខ១០៥និងឃាត់ខ្លួនប្រុស២នាក់ស្រីម្នាក់នៅវេលាម៉ោង១១ថ្ងៃត្រង់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ផ្លូវលេខ១០៧ នៅក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ការបង្ក្រាបគ្រឿងញៀនខាងលើនេះ ដឹកនាំកម្លាំងដោយលោក កេ្រត សិខរិន អធិការរងដ្នាននគរបាលខណ្ឌ៧មករា ទួលផែនយុត្តិធម៌ និងលោក ស៊ុន ផល្លា នាយផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន ខណ្ឌ៧មករា សហការជាមួយនគរបាលប៉ុស្តិ៍បឹងព្រលិត។

ជនសង្ស័យទី1ឈ្មោះ អៀម ឡាយ ភេទស្រី អាយុ២៥ឆ្នាំ មុខរបរ ស្នាក់នៅមិនពិតប្រាកដ ។
ជនសង្ស័យទី2ឈ្មោ ហ្សោន រា៉ពី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ ស្នាក់នៅមិនពិតប្រាកដ ។
ជនសង្ស័យទី៣ឈ្មោះ គន រតនា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ ស្នាក់នៅមិនពិតប្រាកដ ។

ជាក់ស្តែងក្នុងប្រតិបត្តិការនេះសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួនបានប្រុសស្រី៣នាក់ខាងលើនេះដោយកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ខណ្ឌ៧មករា បានតាមជនសង្ស័យម្នាក់បានជិះម៉ូតូ១គ្រឿងម៉សកc125ពាក់ស្លាក់លេខភ្នំពេញ 1CB.7992 តាមបណ្ដោយផ្លូវព្រះមុនីវង្សហើយជនសង្ស័យក៏បានជិះចូលមកផ្ទះសំណាក់ខាងលើក៏ត្រូវនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ខណ្ឌ៧មករា សហការជាមួយនិងម្ចាស់សំណាក់ ដ្រាហ្គិន ទើបឈានដល់ការឃាត់ខ្លួនយុវជនខាងលើនេះ ក្នុងនោះ ដកហូត គ្រឿងញៀន ៣កញ្ចូប់តូច និងឱបរសំរាប់ជួកមួយចំនួនទៀត រួមនិងដាវសាំមូរ៉ៃមួយ។

ក្រោយពីបង្ក្រាបគ្រឿងញៀនខាងលើនេះជនសង្ស័យទាំង៣នាក់ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់ អធិការរងដ្នាននគរបាលខណ្ឌ៧មករាដើម្បីចាត់ការទៅតាមនីតិវិធី ៕ ស រស្មី

image3-600x450 image2-450x600 image1-600x449 image5-600x450 image4-450x600


ចែករំលែក៖