ព័ត៌មានទាន់ហេតុការណ៍៖

ក្លិប(Wok)កំពុងបំពុលសម្លេងតន្រ្តីយ៉ាងខ្លាំងធ្វើឲ្យប្រជាពលរដ្ឋនៅក្បែរនោះក្តៅក្រហាយរំខានដល់ពួកគាត់

ចែករំលែក៖

ភ្នំពេញ៖ ក្លិបរាត្រីយីហោ(Wok) ដែលមានទីតាំងនៅសណ្ឋាគារហូលីដេ បាននឹងកំពុងបំពុលសម្លេងតន្រ្តីដោយឮញ័ររន្ធត់យ៉ាងខ្លាំង ធ្វើឲ្យមានការរំខាន ដល់ប្រជាពលរដ្ឋរស់នៅជិតខាង ក្នុងការសម្រាកដេកពួនពុំលក់ជារៀងរាល់យប់ ហើយពួកគាត់ ភ័យខ្លាច និងភាពអសន្តិសុខផងដែរ ។

ក្លិបរាត្រីយីហោ (Wok) ដែលកំពុងបង្កផលប៉ះពាល់ ដល់ការរស់នៅរបស់ប្រជាពលរដ្ឋជិតខាងនោះ មានទីតាំងនៅផ្លូវលេខ៨៤ កែងផ្លូវលេខ៦៥ ស្ថិនៅបរិវេណសណ្ឋាគារ (ហូលីដេ) នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ប្រជាពលរដ្ឋរស់នៅជិតខាង នៃក្លិបមួយនោះបានរអ៊ូរទាំថា ជារាល់យប់ពួកគាត់ដេកពួនមិនបានឡើយដោយសារតែមានការរំខានយ៉ាងខ្លាំងពីសម្លេងតន្រី្ត ដែលឮបុកញ័រយ៉ាងខ្លាំង ហើយម្យ៉ាងវិញទៀត ភ្ញៀវដែលជាប្រភេទក្មេងប្រុស ស្រីដែលចូលចិត្តសប្បាយពីផឹកស៊ីរាំរែកក៏ ដូចជាកាលេងថ្នាំញៀនជាដើមនោះ បានមកពពាក់ពពូនគ្នា ដោយអ្នកខ្លះជិះរថយន្តទំនើបៗ មកចូលក្លិបនោះ លុះពេលពួកគេទាំងនោះចេញវិញ បានស្រែកឡូឡាប្រសេកប្រសាចធ្វើឲ្យមានការរំខានរិតតែខ្លាំងៗឡើង។

ប្រជាពលរដ្ឋជិតខាងបានបន្តទៀតថាពេលព្រឹកនាំគ្នាចេញធ្វើការងារក៏ដូចជាការខំរកស៊ីចិញ្ចិមគ្រួសារសង្ឃឹមថាពេលយប់បានដេកពួកដោយសុខសាន្តតែផ្ទុយទៅវិញដេកពួនមិនបានដោយសារតែមានការរំខានព្រោះក្លិបយីហោ(Wok)នោះបានបើកអាជីវកម្មចាប់ពីម៉ោង២១យប់រហូតទល់ភ្លឺឯណ្ណោះ។ដូច្នេះហើយពួកគាត់ជាប្រជាពលរដ្ឋរស់នៅជិតខាងនៃក្លិបនោះបានទទួចស្នើរសុំឲ្យលោកសុខ ពេញវុធ ប្រធានគណៈបញ្ជាការឯកភាពនិងជាអភិបាលខណ្ឌដូនពេញ លោកគួតែមានវិធានការយ៉ាងណាចំពោះសម្លេងរំខាននៃក្លិបនោះផងបើមិនដូច្នោះទេពួកគាត់ពិតជារស់នៅឬដេកពួនមិនបានឡើយព្រោះតែការរំខាននៃក្លិបនោះមួយយប់ទល់ភ្លឺជារៀងរាល់យប់ ៕ ស តារា

IMG_5514 IMG_5512 IMG_5513


ចែករំលែក៖