ភ្នំពេញ៖ បន្ទាប់ពីលោក សុខ ពេញវុធ មកកាន់ដំណែងជាអភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងអាជ្ញាធរខណ្ឌ ចុះបង្រ្កាបជាក់ស្តែងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនធំចំនួន៦ករណី ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រី២៧នាក់ និងដកហូតគ្រឿងញៀនបានចំនួន៣៥៣កញ្ចប់ បើគិតក្នុងរយះពេលជិត២ខែមកនេះ ។
លោកលោកសុខ ពេញ អភិបាលបានបញ្ជាក់ទៀតថា យុទ្ធនាការបង្រ្កាបគ្រឿងញៀននេះ នឹងជាបន្តទៀតដើម្បីកាត់បន្ថយការជួញដូរក៏ដូចជាការប្រើប្រាស់ថ្នាំញៀននៅក្នុងមូលដ្ឋានខណ្ឌទាំងមូល ផ្អែកតាផ្អែកតាមគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពនិងជាពិសេសផ្អែកតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលដែលដាក់បញ្ជាឲ្យកម្លាំងអាជ្ញាធរ និងកងកម្លាំងទូទាំងប្រទេសបើកយុទ្ធនាការរយៈពេល០៦ខែ ក្នុងឆ្នាំ២០១៧នេះ ដើម្បីបោសសំអាតករណីគ្រឿងញៀននេះ។
លោកបញ្ជាក់ថា ជាក់ស្តែងក្នុងរយៈពេលជិត២ខែនេះ លោកបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះបង្រ្កាបនៅទីតាំងជួញដូរនិងប្រើប្រាស់គ្រឿងញៀន ជាលិទ្ធផលបានចំនួន៦ករណីដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន២៧នាក់ ព្រមទាំងដកហូតថ្នាំញៀនជាក់ស្តែងចំនួន៣៥៣កញ្ចប់ មានទាំងជញ្ជឹងថ្លឹង និងឧបករណ៍ប្រើប្រាស់មួយចំនួនធំផងដែរ ។ ចំណែកឯក្រុមជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានបញ្ចូនទៅតុលាការចាក់ការតាមនីតិវិធីច្បាប់ ។
លោកអភិបាល បានបញ្ជាក់ថាយុទ្ធធានាការក្នុងការចុះបង្រ្កាបគ្រឿងញៀននេះនិងបន្តធ្វើដូចភ្លៀងរលឹម ពោលគឺដើម្បីបោសសំអាតគ្រឿងញៀនដែលស្ថិតនៅក្នុងខណ្ឌដូនពេញនេះ ៕ស តារា