ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលបុ៉ស្តិ៍ទំនប់ទឹកឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀនខុសច្បាប់

ចែករំលែក៖

ភ្នំពេញ : នៅថ្ងៃ20 ខែកុម្ភៈ ឆ្នាំ2017ម៉ោង23និង30នាទី នគរបាលបុ៉ស្តិ៍ទំនប់ទឹកឃាត់ខ្លួន៣នាក់រក្សាទុក និងប្រើប្រាស់ខុសច្បាប់សារធតុញៀនចំណុចបន្ទប់កម្មករស្នាក់នៅ ជួសជុល និងលាងរថយន្តម៉ូលីឃែរ ទីតាំងគ្មានលេខ ផ្លូវ430 ក្រុម21 ភូមិ3 សង្កាត់ទំនប់ទឹក ខណ្ទចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យឃាត់ខ្លួន 1 ឈ្មោះចែមនី ភេទប្រុស អាយុ21 ឆ្នាំ ជនជាតិខ្មែរ មុខរបរលាងរថយន្ត ស្នាក់នៅទីតាំខាងលើអ្នកប្រើប្រាស់ 2 ឈ្មោះ ជិត ស៊ីណា ភេទប្រុស អាយុ 23ឆ្នាំ មុខរបរលាងរថយន្ត ស្នាក់នៅទីតាំងខាងលើ និង3ឈ្មោះ ឡាងប៉ូរ៉ា ភេទប្រុស អាយុ 21ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះគ្មានលេខផ្លូវ388 សង្កាត់ទួលស្វាយព្រៃ1 ខណ្ទចំការមន ។

ជាមួយគ្នានេះ សមត្ថកិច្ចដកហូតវត្ថុតាង ម៉្សៅក្រាមសថ្លា01 កញ្ចប់តូច ឧបករណ៍សំរាប់ប្រើមួយកំភ្លេរ ទុយយោបឺត2 និងដែកកេះ2 យកមកខណ្ទចំការមនកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស រស្មី

image1 image2 image3 image4


ចែករំលែក៖